ភ្នំពេញ: ខណៈសិល្បករ-សិល្បការិនីជាច្រើនបានចេញមុខឈឺឆ្អាលដោយខ្លះបាន ជួយស្វែងរកមេធាវី និងខ្លះទៀតស្វះស្វែងរកកម្លាំងសមត្ថកិច្ចការពារតារាស្រី សាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា ដែលត្រូវអតីតសង្សាររបស់លោក គៀន ហេង ជាប្អូនថ្លៃរបស់លោក ឧកញ៉ា ទ្រី ភាព ប្រើអំពើហិង្សា វាយដំយ៉ាងដំណំកាលពីរាត្រីថ្ងៃទី ១៣ ខែវិច្ឆិកានោះ ពេលនេះបែរជាភាគីខាងបង្កហេតុបានសរសេរប្រកាសក្ដែងៗថា រឿងនេះត្រូវបានភាគីទាំងសងខាងសម្របសម្រួលគ្នាដោយគ្មានការ ប្ដឹងប្តល់គ្នាទៅវិញ។
ក្នុងសំណេរដែលទើបតែបង្ហោះនាវេលាថ្ងៃត្រង់ នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ លោក គៀន ហេង ហៅ ហ៊ាហេង បានសរសេរថា៖ «នៅថ្ងៃនេះដែល គ្រួសារខ្ញុំ និងក្រុមគ្រួសាររបស់ អូន ម៉ី (ឈ្មោះហៅក្រៅរបស់ ពេជ្រ អាវីហ្សា) គឺបានយល់ព្រមសម្របសម្រួល និងទទួលខុសត្រូវគ្រប់រឿង ដែលកើតឡើង ដោយគ្មានការប្ដឹងប្តល់គ្នា ចឹងហើយសូមបណ្ដាសារព័ត៌មានទាំងអស់សូមជ្រាប និងបងប្អូនសិល្បៈជ្រាបផងដែរ។ ព្រោះរឿងខ្ញុំ និង អូនម៉ី ត្រូវបានបញ្ចប់ហើយ ដូច្នេះហើយសូមបងប្អូនគួរតែឈប់បន្តការ Share ព្រោះរឿងរបស់កញ្ញា ម៉ី និងលោក ហេង ត្រូវបានបញ្ចប់ហើយ សូមអរគុណ!»។
ជុំវិញនឹងការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនេះ ភាគីខាងរងគ្រោះគឺកញ្ញា ពេជ្រ អាវីហ្សា ពុំទាន់បានបញ្ជាក់ថាយ៉ាងណានៅឡើយនោះទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកានេះ ប្រភពពីអ្នកសិល្បៈដែលមានទំនាក់ទំនងជាមួយកញ្ញា ពេជ្រ អាវីហ្សា បានបង្ហើបឲ្យដឹងថា ពេលនេះតារាស្រីវាសនាអភ័ព្វត្រូវអតីតសង្សារវាយដំរូបនេះនាង កំពុងស្ថិតនៅទឹកដីខេត្តព្រះសីហនុ ព្យាបាលរបួសឲ្យបានធូរស្រាលសិន ទើបវិលត្រឡប់មកទីក្រុងភ្នំពេញវិញ។
គួររំឭកដែរថាហេតុការណ៍ផ្ទុះហិង្សាមកលើតារាស្រីកញ្ញា ពេជ្រ អាវីហ្សា បានកើតឡើងនៅរាត្រីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅឯក្លិបកម្សាន្តស្កាយ ទឹកដីខេត្តព្រះសីហនុ ខណៈនាង និងក្រុមគ្រួសារទៅសម្រាកលម្ហែរកាយនៅទីនោះ។ យ៉ាងណាមិញ មូលហេតុដែលនាំឲ្យអតីតជាសង្សារឈានដល់ការប្រើហិង្សាមកលើរូប នាង មិនត្រូវបានទម្លាយជាពិស្ដារឡើយ ដោយមានត្រឹមតែព័ត៌មានថា ករណីប្រើហិង្សាបែបនេះគឺកើតឡើងជាច្រើនដងមកហើយដែរ៕

ពេជ្រ អាវីហ្សា និង លោក គៀន ហេង។ រូបថត ហ្វេសប៊ុក
ប្រភព៖ សៀមរាបប៉ុស្ត៏
loading...
0 comments:
Post a Comment