ក្រុមអ្នកស៊ើបអង្កេត ជឿថា សពនេះស្ថិតនៅក្រោមគ្រែសណ្ឋាគារនេះយ៉ាងតិចមួយសប្ដាហ៍។ បុគ្គលិកគ្លីនិក បាននិយាយថា ក្រោយពីភ្ញៀវចុងក្រោយចាកចេញពីសណ្ឋាគារ សេណាឌ័រ ក្នុងទីក្រុងម៉ិកស៊ីកូ ពួកគេបានធុំក្លិនស្អុយចម្លែកពីក្រោមគ្រែ ហើយក៏សម្រេចចិត្ដលើកគ្រែឡើង។
បន្ទាប់មក បុគ្គលិកសណ្ឋាគារនៅសង្កាត់ដុកទ័ររ៉េស បានរកឃើញសពស្ដ្រីម្នាក់អាយុពី ២០ ទៅ ៣០ ឆ្នាំ ខ្ចប់ថង់ប្លាស្ទិកពណ៌ខ្មៅ។ អ្នកនាំពាក្យសណ្ឋាគារ បានបញ្ជាក់ថា៖ «យើងជឿងថា សពស្ដ្រីស្ថិតនៅក្រោមគ្រែ ខណៈភ្ញៀវមកស្នាក់នៅបន្ដបន្ទាប់ និងគេងពីលើខ្មោចដោយមិនដឹងខ្លួន»។
របាយការណ៍ផ្នែកកោសល្យវិច័យបានរកឃើញថា នារីនោះស្លាប់ដោយសារការធ្វើឲ្យថប់ដង្ហើម។ បុគ្គលិកសណ្ឋាគារម្នាក់បានបញ្ជាក់ថា នារីដែលស្លាប់នោះបានមកស្នាក់នៅបន្ទប់ជាមួយដៃគូបុរសម្នាក់ ប៉ុន្តែរូបភាពពួកគេមិនត្រូវបានផ្ដិតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពឡើយ។
មកទល់ពេលនេះ អត្តសញ្ញាណនារីដែលស្លាប់ និងបុរសជាដៃគូ មិនទាន់ត្រូវបាន រកឃើញឡើយ៕
សាកសពរុំប្លាស្ទិកដែលត្រូវបានគេរកឃើញនៅក្រោមគ្រែសណ្ឋាគារ។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment