លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama នឹងផ្ដោតលើបញ្ហាសេដ្ឋកិច្ច ពេលលោកជួបជាមួយនឹងក្រុមមេដឹកនាំនៃប្រទេសក្រិកនៅថ្ងៃអង្គារនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់បរទេសលើកចុងក្រោយនៅក្នុង អាណត្តិរបស់លោកជាប្រធានាធិបតី។
ក្រុមមន្ត្រីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិករំពឹងថា លោក Obama និងលោកនាយករដ្ឋមន្ត្រីក្រិក Alexis Tsipras នឹងពិភាក្សាអំពីតម្រូវការសម្រាប់ការធ្វើកំណែទម្រង់សេដ្ឋកិច្ចបន្ត ទៅមុខទៀត ហើយក៏ទទួលស្គាល់ផងដែរនូវការលះបង់របស់ប្រជាពលរដ្ឋក្រិក ដែលបានធ្វើកន្លងមកដើម្បីគោរពទៅតាមកិច្ចព្រមព្រៀងផ្ដល់ជំនួយ អន្តរជាតិ។
លោកប្រធានាធិបតី Barack Obama នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅថ្ងៃអង្គារនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសក្រិក។ នៅក្នុងការថ្លែងសុន្ទរកថានោះ លោកត្រូវគេរំពឹងថា នឹងលើកឡើងពីបញ្ហាដែលនៅសេសសល់ ដើម្បីដោះស្រាយការការប្រឈមនានាផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស ក្រិក ក៏ដូចជានៅក្នុងប្រទេសផ្សេងៗនៅជុំវិញពិភពលោកផងដែរ ដោយធ្វើការគាំទ្រនូវការរីកចម្រើនសេដ្ឋកិច្ចស្មើភាព និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាវិសមភាពនានា។
លោក Ben Rhodes ដែលជាទីប្រឹក្សារងទទួលបន្ទុកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថា លោករំពឹងថា ប្រធានបទទាក់ទងលោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump នឹងក្លាយជាប្រធានបទចម្បងនៃកិច្ចពិភាក្សានៅក្នុងដំណើរទស្សនកិច្ច របស់លោក Obama លើកនេះ។ លោក Obama ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសប៉េរូផងដែរ។
នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Markel នឹងទទួលស្វាគមន៍លោក Obama នៅក្នុងជំនួបរវាងអ្នកទាំងពីរនៅក្នុងប្រទេសអាល្លឺម៉ង់។ លោក Ben Rhodes បានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ ដោយលោកបាននិយាយថា លោកស្រី Markel «គឺជាដៃគូដ៏ជិតស្និទ្ធបំផុតរបស់លោកប្រធានាធិបតី Obama នៅក្នុងរយៈពេលពេញមួយអាណត្តិរបស់លោកធ្វើជាប្រធានាធិបតី»៕
ប្រភព៖ VOA

loading...
0 comments:
Post a Comment