នៅក្នុងករណីនេះដែរ លោកហេង ឡុង ដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ អាងអំណាច អាងទឹកលុយ ខ្ញុំជឿថាកម្ពុជាពិតជាមានយុត្តិធម៍ជូនកញ្ញា ពេជ្រ អាវីហ្សា ! បើសមុីខ្លួនត្រូវការ សមាគមយើងនឹងផ្តល់មេធាវីជូន។ ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរលើបណ្តាញសង្គមហ្វេសបុករបស់អ្នកនាងថា ៖ ខ្ញុំចង់សួរទៅមនុស្សប្រុស១ចំនួនថាហេតុអី ? មុននិងអ្នកលើកដៃវាយមនុស្សស្រីអ្នកមានគិតថានាងលះបង់អ្វីខ្លះដើម្បីអ្នក ? កិត្តិយស គ្រួសារ និង ខ្លួនប្រាណហេតុអីក៏ពួកអ្នកធ្វើបាប មនុស្សស្រីដូចសត្វយ៉ាងនេះ ? ខ្ញុំមិនដឹងថាតើអូន ពេជ្រអាវីសាគាត់មានកំហុសធ្ងន់ប៉ុណ្ណាទេ ខ្ញុំគ្រាន់តែដឹងថាពិភពលោកទាំងមូលកំពុងតែលប់បំបាត់អំពើហឹង្សាដែលកើតឡើងតាម ប្រទេសនិមួយៗ ជាពិសេសអំពើហឹង្សាពីបុរសមកលើស្ត្រី ពួកអ្នកគិតថាមនុស្សស្រីគឺជាបាវសាក់សំរាប់អ្នកបញ្ចេញកំហឹងឬ ? តើបងអាចជួយអ្វីបាន ? សាច់កម្មណាស់មនុស្សស្រី១ចំនួន។
ហើយក៏មានតារាសិល្បៈជាច្រើនរូបទៀតបានចូល ទៅ Comment ចង់បានយុត្តិធម៌ និងអាណិតកញ្ញាពេជ្រអាវីហ្សាផងដែរ។ យើងសង្ឃឹមថាសមត្ថកិច្ចនឹងធ្វើទៅតាមច្បាប់ ចាប់ផ្តន្ទាទោសអ្នកដែលប្រព្រត្តិអំពើហឹង្សាទៅលើស្រ្តីភេទយកទៅដាក់ទោស។ សូមបងប្អូនជួយស៊ែរទាំងអស់គ្នា!
រភព៖ KhmerNote
loading...
0 comments:
Post a Comment