ហេតុការណ៍នេះបានកើតឡើងនៅប្រទេសនីហ្សេរីយ៉ា ដែលសារព័ត៌មានក្នុងស្រុកបានផ្សាយថា ពស់នេះត្រូវបានសម្លាប់ដោយការចោទប្រកាន់ខុសថា វាបានស៊ីសត្វពាហនៈអ្នកចម្ការ។
យ៉ាងណា ភ័ស្ដុតាងបង្ហាញយ៉ាងច្បាស់ថា ពស់មួយក្បាលពោះឡើងកំប៉ោងនេះមិនមែនដោយសារវាស៊ីចំណីនោះទេ តែវាមានផ្ទៃពោះ។ ក្រោយពីវះពោះវា ពងរាប់សិបគ្រាប់តម្រៀបត្រៀបត្រាពេញពោះ និងត្រូវបានអ្នកស្រុកយកចេញទុកជាអាហារដ៏កម្របានភ្លក្ស។
ថ្វីដ្បិតតែវាមិនច្បាស់ថាជាប្រភេទពស់អ្វី ពស់ជាច្រើនអាចផលិតស៊ុតដល់ ១០០ គ្រាប់ពេលបង្កកំណើតម្ដង។ អ្នកប្រើប្រាស់អ៊ីនធឺណិតហាក់មិនសម្ដែងការអាណិតអាសូរចំពោះសត្វពស់ ឡើយ ដោយបានលើកឡើងថា វាពិតជារឿងល្អដែលពស់រាប់រយក្បាលគ្មានឱកាសបានឃើញពន្លឺថ្ងៃ។
រូបភាពនេះទំនងជាសត្វពស់ថ្លាន់ថ្មនៅអាហ្រ្វិក។ ជាទូទៅ ពស់ឈ្មោលតែងតែមានទំហំតូចជាងសត្វញី ដែលអាចធំដល់ប្រវែង ៤,៨ ម៉ែត្រ។ មានរបាយការណ៍មួយចំនួនស្ដីពីថ្លាន់ថ្មអាហ្រ្វិក ដែលជាប្រភេទធំបំផុតនៅទ្វិបអាហ្រ្វិក និងជាពូជធំបំផុតក្នុងលោកមួយ ដែលអាចមានប្រវែងដល់ ៦ ម៉ែត្រ។
ប្រភពមិនសូវច្បាស់ការជាច្រើនពីទសវត្សរ៍ឆ្នាំ ១៩៥០ បានអះអាងថា ពស់ថ្លាន់ប្រវែង ៧ ម៉ែត្រមួយក្បាលត្រូវបានសម្លាប់រួមជាមួយនឹងកូនប្រវែង ១,៥ ម៉ែត្រ ហើយប្រភពផ្សេងទៀតបន្ថែមថា ថ្លាន់ប្រវែង ៧,៥ ម៉ែត្រក៏ត្រូវបានបាញ់ងាប់ផងដែរ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment