ព្យាយាម​សម្លាប់​ខ្លួន​២ដងចោលប្រពន្ធ និង​កូន​គួរឲ្យ​សង្វេគ​ ព្រោះ​តែ​អាណិត​ប្រពន្ធ​ លក់​ទ្រព្យសម្បត្តិ​មើល​ជំងឺ​ខ្លួន​អស់​ សុំផ្ទះ​គេនៅ​

loading...
ខេត្តកំពងឆ្នាំង៖  កាលពី​រសៀល​ថ្ងៃទី​ ១៥វិច្ឆិកា​២០១៦​ម្សិលមិញ​នេះ​មានបុរស​ម្នាក់​ជា​ជនជាតិខ្មែរ​ឥស្លាម​ បានសម្រេច​ធ្វើអត្តឃាត សម្លាប់​ខ្លួនឯង ដោយ​លេបថ្នាំ​កណ្តុរ និង អា​រក ព្រោះតែ​តូច​ចិត្ត​និង​ជីវភាព​ក្រីក្រ រួមផ្សំ​មាន​ជំងឺ​ប្រចាំកាយ​ផង។ ហេតុការណ៍​នេះ​បាន​កើតឡើង​​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។
ប្រភពពីីក្រុមគ្រួសា​អោយដឹង​ថា  បុរស​ដែល​សម្លាប់​ខ្លួនឯងខាងលើ​នេះ មានឈ្មោះ ឡឹប សាទ អាយុ​៣១ ឆ្នាំ  មាន​ប្រពន្ធ​ឈ្មោះ ម៉ាត់  រ​ន្នី អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មានកូន​ស្រី​តូច​ម្នាក់ ជីវភាព​ក្រីក្រ រស់នៅ​ជាមួយ​ផ្ទះ​បងប្អូន​នៅក្នុង​ភូមិ​ព្រៃពីស ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ។
ប្រភពពី​​ក្រុមគ្រួសារ​បានអោយដឹង​ទៀតថា បុរស​ឈ្មោះ ឡឹប សាទ កាលពី​ជាង​២​ឆ្នាំមុន មាន​ជំងឺ​រ៉ាំរ៉ៃ​ព្យា​ល​បាល​មិនជា ទ្រព្យសម្បត្តិ​ដែលមាន​តិចតួច​លក់​មើលខ្លួន​អស់ហើយ តែ​ជំងឺ​នៅតែ​ព្យា​ល​បាល​មិនជា ។​

​មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​ ១៥វិច្ឆិកា២០១៦ ឈ្មោះ ឡឹម សាទ នេះ​បាន​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង​ចំនួន​២​ដង គឺ​នៅពេល​ពេលព្រឹក​នោះ បាន​សម្ងំ​លេបថ្នាំ​កណ្តុរ និង យក​កាំបិត​កាប់​ក្បាល​ខ្លួនឯង បណ្តាលអោយ​រងរបួស ហើយ​ត្រូវបាន​អ្នកជិតខាង​ជួយ​ទាន់ ។ លុះដល់​រសៀល​ថ្ងៃ​ដដែល ក៍បាន​យក​កាំបិត​អា​រក​ខ្លួនឯង បណ្តាលអោយ​ដាច់​សរសៃ​ក ហូរឈាម និង​បាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រហូតដល់​ម៉ោង​២​អធ្រាត្រ​បុរស​រូបនេះ​បាន​ស្លាប់​តែម្តង បន្ទាប់ពី​ពេទ្យ​ព្យាយាម​ជួយសង្គ្រោះ​អស់​លទ្ធភាព  ៕
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment