ភ្នំពេញៈ ប្រភេទទូកអុំ ទូកចែវ និងទូកខ្នាតអន្តរជាតិ សរុប ២៥៧ ទូក តំណាងឲ្យខេត្ត-ក្រុងចំនួន១៥ និងស្ថាប័នចំនួន៨ នឹងចាប់ប្រកួតប្រណាំងគ្នានៅទន្លេចតុមុខខាងមុខព្រះបរមរាជវាំងពី ព្រឹកម៉ោង ១១ ថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលរាជរដ្ឋាភិបាល ទើបតែអនុញ្ញាតឲ្យធ្វើឡើងវិញ។
ការផ្អាកពិធីបុណ្យអុំទូក នៅឆ្នាំ ២០១១ ឆ្នាំ ២០១២ ឆ្នាំ ២០១៣ និងឆ្នាំ ២០១៥ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំ ហាក់មិនសូវចាប់អារម្មណ៍ខ្លាំងលើបុណ្យអុំទូកនៅឆ្នាំនេះ ដូចពិធីអុំទូក កាលសម្តេចតានៅមានព្រះជន្មនោះទេ។ យ៉ាងណាក៏ដោយ បើប្រៀបធៀបចំនួនទូកដែលបានចូលរួមប្រណាំងលើកចុងក្រោយ កាលពីឆ្នាំ ២០១៤ ត្រូវបានគណៈកម្មការបច្ចេកទេសប្រណាំងទូក ប្រាប់ថា គឺនៅឆ្នាំនេះមានចំនួនទូកចូលរួមប្រណាំងច្រើនជាង។
ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីល្ងាចម្សិលមិញថា៖ «នៅឆ្នាំនេះមានទូកចូលរួមចំនួន ២៥៧ គឺកើនឡើងជាងពិធីបុណ្យអុំទូកលើកមុន (ឆ្នាំ២០១៤) ដែលមានទូកចូលរួមតែ ២៤១ ទូក ហើយការកើនឡើងនូវចំនួនទូកនេះ បានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជា នៅតែពេញចិត្តក្នុងការចូលរួមពិធីបុណ្យអុំទូក ដែលជាប្រពៃណីរបស់យើង ទោះបីជាយើងបានផ្អាកកន្លងមកក៏ដោយ»។
បើតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសប្រណាំងទូក និងការប្រាប់បន្ថែមរបស់លោក ប៊ូ ជុំសេរី បានឲ្យដឹងថា នៅក្នុងចំនួនទូកសរុប ២៥៧ នោះ មានប្រភេទទូកអុំបុរសចំនួន ១៦៩ នារី ១ ទូក ឯទូកចែវបុរសមាន ២៤ នារី ២ ទូក ហើយប្រភេទទូកខ្នាតអន្តរជាតិបុរសចំនួន ៦០ និងនារីមាន ១ ទូក។
លោក ប៊ូ ជុំ សេរី បានប្រាប់ឲ្យដឹងដែរថា៖ «ការប្រណាំងទូកទាំង ៣ ថ្ងៃនេះ គឺត្រូវចាប់ប្រណាំងពីម៉ោង ១១ ព្រឹកទៅដូចគ្នា ដែលអាចនឹងចប់នៅម៉ោងជាង ៥។ ចំណែកប្រភេទទូកអុំនារី និងប្រភេទទូកខ្នាតអន្តរជាតិនារី ដែលមាន ១ ទូកដូចគ្នានោះ គឺយើងតម្រូវឲ្យពួកគេអុំ ឬប្រណាំងតែឯងពេញទំហឹងរយៈពេល ៣ ថ្ងៃដូចគេដែរ បើទោះបីជាពួកគាត់ គ្មានគូប្រកួតក៏ដោយ»។
នៅឆ្នាំនេះខេត្តកណ្តាល មានទូកច្រើនជាងគេគឺ ៦១ បន្ទាប់មករាជធានីភ្នំពេញមាន ៤៤ ទូក ខេត្តព្រៃវែង ៣០ ទូក ខេត្តកំពង់ចាម ២៩ ទូក ខេត្តកំពង់ឆ្នាំង ២១ ទូក ខេត្តកំពង់ធំ ១៨ ទូក ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំមាន ១០ ទូកដូចគ្នា ខេត្តតាកែវ ៦ ទូក ខេត្តបាត់ដំបង ៤ ទូក ឯខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ មាន ២ ទូកដូចគ្នា ហើយខេត្តបន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី មាន ១ ទូកដូចគ្នា។ រីឯស្ថាប័នរដ្ឋចំនួន ៨ មានទូកសរុបចំនួន ១៣ ទូក៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment