សពកីឡាករអុំទូក២នាក់ ដែលបាត់ខ្លួនក្រោយប៉ះជាមួយទូកទេសចរណ៍ ត្រូវគេប្រទះឃើញហើយ,

loading...
(កណ្តាល)៖ សពជនរងគ្រោះជាកីឡាករអុំទូក២នាក់ ដែលបានបាត់ខ្លួនក្នុងទឹក ក្រោយទូក ង របស់ពួកគេប៉ះជាមួយទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង កាលពី២ថ្ងៃមុននោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ ដោយសពជនរងគ្រោះម្នាក់ បានរសាត់អណ្តែតតាមខ្សែទឹក រហូតដល់ស្រុកស្អាង និងសពជនរងគ្រោះម្នាក់ទៀត បានរសាត់អណ្តែតដល់ស្រុកល្វាឯម ខេត្តកណ្តាល។
មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឈឿន សុខុម ហៅ ចន អាយុ៣៣ឆ្នាំ មានកសិករ ចំណុះទូកងរវត្តអម្ពរវ័ន្តហៅវត្តថ្មី រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវប្រជាអ្នកនេសាទជនជាតិចាម ប្រទះឃើញនៅចំណុចកំពុងដរកំពង់ព្រីង ភូមិកំពង់ព្រីង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ដោយឡែកលោក សិុន ជះ នាយនគរបាលប៉ុស្តិកោះរះ ស្រុកល្វាឯម បានបញ្ជាក់ថា នៅវេលាម៉ោង ប្រមាណ៧៖៤៥នាទី ព្រឹកមិញ ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះម្នាក់ នៅចំណុចមាត់ទន្លេ ភូមិកោះរះក្រោម ឃុំកោះរះ។
លោកមេប៉ុស្តិ បានឲ្យដឹងថា សពជនរងគ្រោះ ក្រោយការពិនិត្យ និងការសួរនាំទៅ គឺជាជនរងគ្រោះកីឡាករអុំទូក ដែលបាត់ខ្លូនក្រោយ បុកជាមួយទូកទេសចរណ៍នោះមែន។ ជនរងគ្រោះមានឈ្មោះ ឈ្មោះ សុខ ចាន់ចេស្តា អាយុ១៨ឆ្នាំ។
សូមបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង៕
 
ប្រភព៖ freshnewsasia
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment