loading...
ក្រុងប៉េកាំង: ចំទើតលើភ្នំមីង ទីក្រុងនរក «ហ្វេងឌូ» ស្ថិតនៅចុងផុតនៃភាគខាងជើងទន្លេយ៉ាងហ្សេ។ វាគឺជាគោលដៅទេចរណ៍ដ៏សំខាន់មកពីគ្រប់ទិសទី ដោយសារតែវាជាទីកន្លែងសិក្សាស្វែងយល់ពីវប្បធម៌ខ្មោច និងជីវិតជាតិក្រោយរបស់ចិន។ ភ្ញៀវទេសចរមកកម្សាន្ដក្រុងនរកមានអារម្មណ៍ថា ពួកគេត្រូវបានបង្វិលដោយសិប្បករបុរាណ ជាស្ទីលដ៏ល្អឯកនៃស្ថាបត្យកម្ម និងមេរៀនជីវិតថា ធ្វើល្អបានល្អ និងធ្វើអាក្រក់បានអាក្រក់។
ទិដ្ឋភាពភ្នំនរកដែលបង្ហាញឲ្យឃើញច្បាស់នូវចម្លាក់ស្ដេចខ្មោច។
ទីក្រុងនរកមានប្រវត្ដិតាំងពីប្រមាណ ២ ពាន់ឆ្នាំមុន ដែលសម្បូរដោយវប្បធម៌បុរាណ។ ដើមកំណើតដំបូងរបស់វាមានប្រវត្ដិក្នុងរជ្ជកាលស្ដេចហាន (ឆ្នាំ ២០៦ - ២២០) នៅពេលមន្ដ្រីពីររូបបានសម្រេចចិត្ដរស់ភៀសខ្លួនទៅតំបន់ផ្សេងដែល កាន់តែល្បីល្បាញ។ មន្ដ្រី យីន និងវ៉ាង ត្រូវបានបញ្ចូលឈ្មោះក្នុងរជ្ជកាលស្ដេចបន្ទាប់ដើម្បីបំពេញន័យថា «ស្ដេចយមរាជ្យ»។
ទីរមណីយដ្ឋានល្បីៗភាគច្រើនក្នុងទីក្រុងខ្មោចនេះសុទ្ធតែមានឈ្មោះ ដែលសំដៅលើជីវិតនៅជាតិក្រោយ ដូចជា «ចោលភ្នែកមើលដំបូលផ្ទះជាលើកចុងក្រោយ» «ស្ពានឆ្លងជាតិ» និង «ព្រលឹងទទួលទុក្ខទារុណនូវអំពើបានសាង»។
ទីឋានគ្របដណ្ដប់ដោយចម្លាក់ និងរូបភាពសិល្បៈពីខ្មោចបិសាច និងនរក ជាស្នាដៃគួរឲ្យព្រឺព្រួចដែលតំណាងឲ្យតថភាពជាក់ស្ដែងចំពោះអ្នកដែលមិន ទទួលបានសេចក្ដីសុខក្រោយពីស្លាប់ទៅ។
អារាមនៅលើភ្នំនរកដែលភ្ញៀវត្រូវដើរឆ្លងកាត់ស្ពានឆ្លងជាតិ។
ទីកម្សាន្ដមិនសូវមានប្រជាប្រិយជាងគេ គឺជាឧទ្យានខ្មោច ឬផ្ទះខ្មោចលងបង្ហាញពីក្ដីទុក្ខវេទនានៅជាតិមុខ ដែលរចនាដោយពន្លឺភ្លើងពណ៌ និងម៉ាស់មុខខ្មោចព្យួតាមជ្រលង។ វាផ្ដោតលើជីវិតអនាគតជាតិ និងជាជំនឿលទ្ធិខុងជឺ តៅ និងព្រះពុទ្ធសាសនា ដែលត្រូវបានរំលេចជាសំណេរអក្សរសិល្ប៍បុរាណចិនល្បីៗមួយចំនួន ដូចជា រឿង «Journey to the West» «Apotheosis of Heroes» និង «Strange Stories from a Chinese Studio»។
ព្រះភក្ដ្រយក្សដែលបង្អួតរាងយ៉ាងធំសម្បើមនៅលើភ្នំ ត្រូវបានហៅថា «ស្ដេចខ្មោច» ហើយវាបានគ្រងឯតទគ្គកម្មហ្គីណេសពិភពលោកជាចម្លាក់ធំបំផុតដែលឆ្លាក់ ចេញពីថ្មភ្នំ។
ស្ថិតនៅកម្ពស់ ១៣៨ ម៉ែត្រ និងទំហំប្រមាណ ២១៧ ម៉ែត្រ ចម្លាក់ស្ដេចខ្មោច ដែលចំទើតនៅលើកំពូលភ្នំដ៏មហិមា បានបង្ហាញទស្សនីយភាពដ៏ទាក់ភ្នែកដែលភ្ញៀវទេសចរអាចគយគន់ឃើញនៅជុំវិញ ក្រុងទាំងអស់៕
ប្រភព៖
ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment