១. របស់របរមានតម្លៃ
ជាការពិត លោកអ្នកត្រូវតែប្រុងប្រយ័ត្នចំពោះរបស់របរមានតម្លៃអោយមែនទែន ដូចជាម៉ូតូ ប្រាក់កាស គ្រឿងអលង្ការ ទូរស័ព្ទដៃជាដើម ព្រោះមានជនឆ្លៀតឱកាសជាច្រើន ដែលចាំលួច ឆក់ និង លូកហោប៉ៅនៅក្នុងពិធីបុណ្យមួយនេះផងដែរ។ ប្រការល្អគួរតែ រកកន្លែងដែលមានសុវត្ថិភាពដើម្បីផ្ញើម៉ូតូ និងរក្សាសំបុត្រអោយបានល្អ។ កុំដាក់កាបូបលុយនៅហោប៉ៅក្រោយ ហើយគួរពាក់អាវវែងៗដើម្បីបិទបាំងកាបូបលុយ និង ទូរស័ព្ទដៃ។ លើសពីនេះមិនគួរពាក់គ្រឿងអលង្ការមានតម្លៃច្រើននោះទេ។
២. វង្វេងគ្នា
ពេលមានមនុស្សជាច្រើនដើរទៅមក គឺវាងាយណាស់ដែលធ្វើអោយអ្នកវង្វេងគ្នា ជាពិសេសកុមារតូចៗ។ ដូចនេះអ្នកគួរធ្វើដំណើរជិតគ្នា និងប្រាប់ទីតាំងដែលអ្នកនឹងទៅអោយបានច្បាស់លាស់។ ក្នុងករណីបាត់គ្នា អ្នកអាចទាក់ទងជាមួយអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចដើម្បីជួយផ្សាយដំណឹងផងដែរ។
៣. ខ្យល់គ
នៅកន្លែងដែលមានមនុស្សជាច្រើនប្រជ្រៀតគ្នាកកកុញ គឺច្បាស់ជាបណ្ដាលអោយមានអាការៈថប់ដង្ហើមជាមិនខាន។ សម្រាប់មនុស្សដែលមានកម្លាំងខ្សោយគឺពិតជាងាយប្រឈមមុខនឹងការ ខ្យល់គណាស់។ យល់ល្អ អ្នកគួរតែត្រៀមប្រេងខ្យល់ ឬប្រេងកូឡាតាមខ្លួន។ ម៉្យាងកុំព្យាយាមឈរនៅផ្គុំគ្នាយូរពេក។
៤. ចំណីអាហារគ្មានអនាម័យ
ចំណីអាហារ និង ទឹកគឺមានសារៈសំខាន់ណាស់។ បើលោកអ្នកបរិភោគអាហារដែលមិនស្អាតគឺងាយអោយលោកអ្នក មានជំងឺរាគរូស ចុកឆ្អល់ជាមិនខាន។ ក្នុងករណីមានរឿងនេះ សូមប្រញាប់ទៅជួបក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលប្រចាំការក្នុង ពិធីបុណ្យ ហើយនៅជិតលោកអ្នកបំផុត។
កូនក្មេងតូចៗ និង ទឹកគឺជាសញ្ញាមួយនៃភាពគ្រោះថ្នាក់ផងដែរ។ កុំបណ្ដោយអោយកូនរបស់លោកអ្នក ទៅលេងនៅក្បែរច្រាំងទន្លេអោយសោះ ព្រោះអាចរអិលធ្លាក់ដោយចៃដន្យបាន។
៦. ជនឆបោក
មួយវិញទៀត គួរតែប្រយ័ត្នប្រយែង ចំពោះជនមិនស្គាល់មុខ ដែលសួររកខ្ចីទូរស័ព្ទ ដូរលុយដុល្លារក្រដាសធំៗ ឬធ្វើល្បិចជ្រុះមាសអោយយើងរើសជាដើម។ លើសពីនេះទៅទៀតកុំពិសាភេសជ្ជៈ ឬ អាហារពីមនុស្សមិនស្គាល់មុខអោយសោះ ព្រោះអ្នកអាចរងគ្រោះដោយការដាក់ថ្នាំសណ្ដំក៏ថាបាន។
៧. ការបៀតបៀនផ្លូវភេទ
ចំពោះនារីៗ សូមប្រុងប្រយ័ត្ន ចំពោះជនខិលខូចមួយចំនួនដែលបន្លំបេះថ្ពាល់ ឬបន្លំប៉ះស្ទាបជាដើម។ ជាការល្អ មិនគួរដើរលេងដល់យប់ជ្រៅពេក ឬដើរតែឯងនៅកន្លែងស្ងាត់នោះឡើយ។ គួរដើរជាក្រុម ដើម្បីការពារគ្នាទៅវិញទៅមក។
៨. ប្រយ័ត្ននាំអេដស៍ចូលផ្ទះ
នាឆ្នាំកន្លងមក គេសង្កេតឃើញមាននារីរកស៊ីផ្លូវភេទមួយចំនួនបានយកឱកាសនេះ ដើម្បីស្វែងរកអតិថិជនផងដែរតាមរូបភាពបិទបាំងនានា។ ដូច្នេះសម្រាប់បុរសៗ ដែលមកលេងពិធីបុណ្យនេះ សូមគិតគូរអោយបានវែងឆ្ងាយដល់អនាគតរបស់គ្រួសារ៕
ប្រភព៖ sabaynews
loading...
0 comments:
Post a Comment