loading...
តារាកំប្លែងមាឌតូច ម្នាក់ទៀតហើយបានលះបង់ភាពក្រមុំ រៀបការជាមួយកំលោះជនបទ សាងសុភមង្គល តទៅថ្ងៃមុខ។ កញ្ញា កន្តុបអ៊ឺត ដែលគេស្គាល់ថាជាតារាកំប្លែងល្បីឈ្មោះមួយរូប នៅក្នុងក្រុមកំប្លែងរបស់នាយកុយ ដែលរាល់លើកនាងតែងតែធ្វើអោយទស្សនិកជន សើចសប្បាយជាមួយនឹងការសម្តែងយ៉ាងប៊ិនប្រសព្វ។ ក្នុងនោះដែរ ក៍ឃើញមានការអបអរសាទរ ក៍ដូចជាជូនពរ ដល់គូស្នេហ៍មួយគូនេះ អោយមានសុភមង្គល តរៀងទៅ។
គួរំលឹកផងដែរថា បងស្រី សុជាតា ក៍បានបង្ហោះសារមួយផងដែរ ចំពោះការរៀបរាបការរបស់ តារាកំប្លែងរូបនេះ ដោយគាត់បានរៀបរាប់ថា៖
“កញ្ញា កន្តុបអ៊ីត ចូលរោងការស្ងាត់ៗ………….. លិល្បៈ តារាកំប្លែងមួយរូបដែលមានរូបរាងទាបតូចដែលគេឯងច្រើនតែហៅគាត់តគ្នាមកថា កញ្ញា កន្តុបអ៊ីត ដែលគាត់ធ្វើការជាមួយនឹងក្រុមកំប្លែងនាយកុយដែលជាតារាកំប្លែងជើងចាស់ល្បីឈ្មោះ មួយរូបដែលរាល់គ្នាតែងតែចាំនឹងធ្លាប់បានគាំទ្រកន្លងមកនេះ។ តែគេឃើញថារូបថតជាច្រើនបានបង្ហោះនឹងមានមហាជនអ្នកលេងហ្វេសបុកជា ច្រើនអបអរជាសារជូនពរដល់រូបនាងផងដែរ ហើយព្រមទាំងសរសើរមិនដាច់ពីមាត់សោះឡើងចំពោះគូរស្នេហ៏មួយនេះ ដោយពួកគេជូនពរថា ៖ស្នេហាមិនប្រកានវណ្ណះ ក្រមាន ខ្ពស់ទាប សរខ្មៅអ្វីទេសំខាន់តើមានសុភមង្គលទេពេលបានរស់នៅក្បែរគ្នា និងចាប់ដៃគ្នារកសុីធ្វើការកុំគេមើលងាយទៅគឺជីវិតមានន័យបំផុតហើយ“ 
ប្រភព៖
KhmerNote
loading...
0 comments:
Post a Comment