មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មុត សាវៀត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្សាច់ប៉ូយ សង្កាត់វត្តគរ ក្រុងបាត់ដំបង រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ រស់នៅឃុំវត្តតាមឹម ស្រុកសង្កែ ។
មន្ត្រីដដែលបានឲ្យដឹងថា ឪពុកក្មេងស្រីរងគ្រោះបានប្ដឹងចោទប្រកាន់ជនសង្ស័យថា បានទូរស័ព្ទលួងលោមកូនស្រីគាត់ទៅបង្ខាំងទុកដើម្បីរួមភេទរហូតបាន សម្រេចជាច្រើនថ្ងៃ ។ លុះពេលដឹកកូនស្រីគាត់ត្រឡប់ទៅផ្ទះវិញ គាត់ក៏ប្ដឹងឲ្យសមត្ថកិច្ចអន្តរាគមន៍ និងឃាត់ខ្លួនតែម្ដង ។
ឪពុកក្មេងស្រីរងគ្រោះបាននិយាយក្នុងកំណត់ហេតុរបស់នគរបាលស្រុក សង្កែឲ្យដឹងថា ឈ្មោះ មុត សាវៀត បានទូរស័ព្ទលួងលោមកូនស្រីគាត់ដែលកំពុងរៀនក្នុងសាលាកាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយឌុបនាងទៅបង្ខាំងទុកនៅផ្ទះមិត្តភក្ដិរបស់ជនសង្ស័យនៅក្រុង បាត់ដំបងដើម្បីរួមភេទ ។ គាត់និយាយថា រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ វិច្ឆិកា ទើបជននេះដឹកកូនស្រីគាត់ត្រឡប់មកផ្ទះវិញ ហើយក្រោយពីដឹងរឿងគាត់ក៏ទៅប្ដឹងសមត្ថកិច្ចឲ្យជួយចាត់វិធានការ តាមផ្លូវច្បាប់ភ្លាមៗដែរ ។
ឪពុកក្មេងស្រីរងគ្រោះបញ្ជាក់ថា បើតាមចម្លើយកូនស្រីគាត់ ក្នុងរយៈពេលនៃការបង្ខាំងទុកនោះ គឺឈ្មោះ មុត សាវៀត បានលួងលោមនាងរួមភេទបានសម្រេចចំនួន៣លើក ។
ជុំវិញការចោទប្រកាន់នេះ សមត្ថកិច្ចមិនទាន់ទម្លាយចម្លើយជាក់លាក់ពីជនសង្ស័យនៅឡើយទេ ដោយសមត្តកិច្ចគ្រាន់តែបង្ហើបឲ្យដឹងថា ជនសង្ស័យបានសារភាពទទូលស្គាល់កំហុសរបស់ខ្លួនហើយ ។ បើតាមសមត្ថកិច្ចដែលស្រង់ចម្លើយជនសង្ស័យថា ខ្លួនមិនបានបង្ខំចាប់រំលោភនាងទេ គឺជាការព្រមព្រៀងគ្នាតែប៉ុណ្ណោះ។
ក្រោយពីត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ មុត សាវៀត នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា កម្លាំងនគរបាលស្រុកសង្កែបានសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង បានចុះទៅត្រួតពិនិត្យផ្ទះមួយកន្លែងនៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដែលមានម្ចាស់ផ្ទះឈ្មោះ ហង្ស សម្បត្តិ ភេទប្រុស អាយុ៣៨ឆ្នាំ ជាផ្ទះដែលជនសង្ស័យឈ្មោះ មុត សាវៀត បង្ខាំងក្មេងស្រីរងគ្រោះសម្រាប់រួមភេទ ។
លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងថា បើតាមចម្លើយ ភាគីទាំងពីរគឺទំនងជាមានការព្រមព្រៀង ប៉ុន្តែជនសង្ស័យនៅតែអាចប្រឈមនឹងផ្លូវច្បាប់ដដែលដោយសារតែភាគីខាង ស្រីទើបតែមានអាយុ១៤ឆ្នាំ ។ ដូច្នេះជននេះអាចនឹងត្រូវចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនដែល មានអាយុក្រោម១៥ឆ្នាំ បើតុលាការរកឃើញថាមានកំហុស ។ លោកស្នងការរងបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ
loading...
0 comments:
Post a Comment