(រឿងរ៉ាវ​លំអិត​)ជុំវិញ​ បុរសវ័យ២៩ឆ្នាំមានសតិគ្រប់គ្រាន់បានបាត់ពីផ្ទះ១ខែពេលជួបឃើញតែគ្រោងឆ្អឹង

loading...
ខេត្តបាត់ដំបង៖  នៅថ្ងៃទី១២ វិច្ឆិកា ២០១៦ វេលាម៉ោង ១១.០០នាទីនៅត្រង់ចំណុចក្នុងដីឡូត៍ មួយកន្លែងដែលជារបស់ ឈ្មោះ វ៉ាន់.ស៉ឹមវ៉ា ភេទ ប្រុស អាយុ 30 ឆ្នាំស្ថិតក្នុងក្រុមទី ១ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង.ខេត្តបាត់ដំបង ។ ដែលមានទំហំ បណ្ដោយ 100 ម៉ែត្រគុណទទឹង 34 ម៉ែត្រ ដោយមានរបងថ្មបិទជិត ជុំវិញ ក្នុងខណះពេលដែល
ម្ចាស់ដីឡូត៍ បានយកត្រាក់ទរ័មកឈូសឆាយស្មៅ ក៍បានប្រទះ ឃើញសាកសព ស្អុយរលួយម្នាក់ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុ ២៩ឆ្នាំជាង
ដោយដេកផ្ងារ ពាក់អាវយឺតដៃខ្លីពណ៍លឿងកមូល ស្លៀកខោពណ៍ ទឹកប៉ិចជើងវែងគ្មានស្បែកជើង ។

ចំពោះលំនៅដ្ឋាននេះ ពុំមានអ្នកស្នាក់នៅនោះឡើយ
ឆ្លងតាមការពិនិត្យយើងទទួលបានលទ្ធផលដូចខាងក្រោម
ផ្នែក គ្រោងលលាក្បាល មានសភាពធម្មតាផ្នែកគ្រោងឆ្អឹងទាំងអស់មានសភាពធម្មតា គ្មានស្នាមបាក់បែក ។ នៅលើកដៃខាងឆ្វេង មានពាក់ខ្សែរដៃក្រង អំបោះពណ័ផ្កាឈូក ចំនួន១ខ្សែ ។

តាមការសន្និដ្ឋាន: សាកសពជនរងគ្រោះ រូបនេះ
អាចជាជនវិកលចរឹកឬ អនាថា ឬអាចជាជនប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)ដោយផ្អែក
ទៅលើការស្លៀកពាក់ គ្មានខោទ្រនាប់ក្នុង
មិនបានបិតរ៉ូត សក់វែង ហើយការស្លាប់មានរយះពេលចាប់ពី 40ថ្ងៃទៅ50ថ្ងៃ
ចំពោះករណីនេះអង្គភាពយើងខ្ញុំកំពុងស្រាវជ្រាវស៊ើបអង្គេត និងសាកសួររកសាច់ញ្ញាតិបន្តទៀតដោយឡែកគ្រោងឆ្អឹងសាកសព បានប្រគល់អោយទៅ
លោកមេភូមិ និងនាយប៉ុស្ងិ៍ យកទៅកប់នៅវត្តស្លាកែត ។
រហូតដល់ថ្ងៃទី១៤ វិច្ឆិកា ២០១៦សមត្ថកិច្ចនគរបាល
ប៉ុស្តិ៍ ស្លាកែត និងផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង បានស្រាវជ្រាវរកឃើញនូវ អត្តសញ្ញាណសាកសពនោះហើយ មានឈ្មោះ ខន ឃឿន ភេទប្រុសដែលមានខែឆ្នាំកំណើត 03.06.1987 រស់នៅផ្ទះលេខ390 ក្រុមទី10 ភូមិ ស្លាកែត សង្កាត់ ស្លាកែត ក្រុង/ខេត្តបាត់ដំបង ។
យោងតាមការបំភ្លឺ ឈ្មោះ យ៉ាន សុខន ភេទ ស្រី អាយុ 54ឆ្នាំទីលំនៅ ក្រុមទី10 ភូមិ ស្លាកែត សង្កាត់ ស្លាកែត ក្រុង/ខេត្តបាត់ដំបង (ត្រូវជាម្តាយបង្កើតសាកសព) បានឆ្លើយបញ្ជាក់ថាៈ កាលពីថ្ងៃទី ១២ តុលា ២០១៦ វេលាម៉ោង១០.១០នាទី កូនប្រុសឈ្មោះ ខន សុឃឿន អាយុ 29ឆ្នាំ បានឲ្យគាត់កោសខ្យល់អោយ ព្រោះវាថា អត់ស្រួលខ្លួន នាខ្ញុំក៏បានកោសខ្យល់ឲ្យវា ពេលកោសខ្យល់ហើយ វាចេះតែដើរ និយាយប្រាប់អ្នក ជិតខាងថាមានគេមកយកវាទៅហើយ ។

លុះដល់ម៉ោង១៥.០០នាទី នាថ្ងៃ.ខែ.ឆ្នាំដដែល កូនប្រុសឈ្មោះ ខន ឃឿន បានដូរសម្លៀកបំពាក់ចេញ ដោយស្លៀកពាក់អាវយឺតដៃខ្លី ពណ៌លឿង ខោពណ៌ទឹកប៊ិច ជើងវែងនិងមានពាក់ខ្សែរដៃចាក់ពណ៌ផ្កាឈូកមានអង្កាំ ដើរចេញពីផ្ទះ ដោយនិយាយប្រាប់នាងខ្ញុំ មានគេមកយកវាហើយ ថែមទាំងបបួលនាងខ្ញុំទៅជាមួយវាទៀតហើយកូននាងខ្ញុំចេញពីផ្ទះបាត់រហូតមិនដឹងទៅ ទីណាទេ ។ ដោយនាងខ្ញុំមិនបានប្តឹងខាងសមត្ថកិច្ចទេ ព្រោះកូនខ្ញុំ កន្លងមកធ្លាប់ដើរចេញពីផ្ទះបាត់ 1ខែ ទៅ2ខែ ទើបវាត្រឡប់មកវិញ ។
បញ្ជាក់ថាៈ កូនគាត់ពុំមានទំនាស់ជាមួយអ្នកណា ឬអ្នកជិតខាងទេកូននាងខ្ញុំបានផឹកស្រាស្រវឹងជាប្រចាំមិនដែលលុះថ្ងៃឡើយ ។ នាងខ្ញុំស្នើសុំយកសាកសពកូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីអាស្រ័យហេតុដូចបាន ជំរាបជូនខាងលើសូមលោកមេត្តាជ្រាបជាផ្លូវការ ៕

IMG-20161115-WA0021
IMG-20161115-WA0027
IMG-20161115-WA0024
IMG-20161115-WA0022
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment