រន្ធត់ ! រថយន្ត​ស៊ី​ន​ទ្រី​កិន​សិស្សសាលា​ម្នាក់​ស្លាប់​ទាំង​ព្រឹក

loading...
ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​រថយន្ត​ស៊ី​ន​ទ្រី​កិន​ស្លាប់​ក្នុង​ថ្លុកឈាម ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​កែង​ស្ថានីយប្រេងឥន្ធនៈ តា​វ​ណ្ណា មុខ​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង ឆឹង សុខា ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។
សាក្សី​នៅ​កន្លែង​កើតហេតុ​ជា​ច្រើន​នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​បងស្រី​របស់​ខ្លួន​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ឡើង​ចំណោត​) លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បាន​វ៉ា​ក់​អឺ​ជាមួយ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ ទ្រី​១​គ្រឿង​បើកបរ​មក​ពីមុខ​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពេល​នោះ​ម៉ូតូ​ជន​រង​គ្រោះ​ក៏​បាន​កាច់ចង្កូត​គេច​ចេញពី​រថយន្ត​ដឹក​សំរាម ប៉ុន្តែ​អកុសល​នៅ​ពេល​កាច់ ចង្កូត​គេច​ចេញពី​រថយន្ត​ដឹក​សំរាម​នោះ ជន​រង​គ្រោះ​ដែល​ជិះ​ពីក្រោយ​ស្រាប់តែ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ក៏​ត្រូវ​រថយន្ត​ដឹក​សំរាម​នោះ​កិន​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។
សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភ័ក្ត្រ រតនៈ​ឈួ​យ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្សសាលា បាន​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ភ័ក្ត្រ សុខ​កុមារី អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​ដូច​គ្នា រង​របួស​តិចតួច ។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​តំបន់​កំពង់​ផែ​ទំនប់​រលក​) រីឯ​ម៉ូតូ​ម៉ាក​ស្កុប​ពី​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​ជា​មធ្យម ។
ក្រោយ​ពេល​កើតហេតុ សព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជន​រង​គ្រោះ និង​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ត្រូវ​បាន​សមត្ថកិច្ច​ប៉ូ​លី​ស​ចរាចរណ៍​ផ្លូវគោក នាំ​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment