បុរស​ថៃ​រួមរស់​ជាមួយ​ពស់វែក​យក្ស​ដោយ​ជឿថា វា​ជាមិត្ដ​ស្រី​ចាប់ជាតិ

loading...
ក្រុងបាងកក: បុរស របួស​បេះដូង​ដោយសារ​មរណភាព​មិត្ដស្រី​បាន​រួមរស់​ជាមួយ​ពស់វែក​ប្រវែង ៣ ម៉ែត្រ​ដែល​ជឿថា​ជាសង្សារ​ចាប់ជាតិ។ រូបថត​បង្ហោះ​លើ​ហ្វេសប៊ុក​កំពុង​ល្បី បុរស​ម្នាក់​ត្រូវបាន​មើលឃើញ​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​ពស់ពិស ដើរលេង​ក្នុងសួន និង​សូម្បីតែ​លើក​ដុំដែក​នៅ​បន្ទប់​ហាត់ប្រាណ ខណៈ​ពស់វែក​នេះ​សម្លឹងមុខ​លោកថ្មែ។
ដំណើរ​រឿងរ៉ាវ​ស្នេហា​ដ៏ចម្លែក​របស់​មនុស្ស និងពស់​នេះ​បង្ហោះ​ដំបូង​លើ​ទំព័រ​ហ្វេសប៊ុក វូរ៉ាណាន់ សារ៉ាសាលីន មកពី​ខេត្ដ​ខាន់​ចាន់ណាបូរី ប្រទេស​ថៃ រួមនឹង​រូបភាព​បុរស​កម្សត់​ស្នេហ៍ និង​ដៃគូ​ពស់​ក្នុង​សកម្មភាព​ផ្សេង។
សារ៉ាសាលី ដែល​បង្ហោះ​រឿង​ក្នុងស្រុក​ប្លែកៗ​ជាប្រចាំ បាន​អះអាង​ថា បុរស​ដែល​មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​នោះ​រមែង​បង្ហាញ​ទំនាក់​ទំនង​កាន់តែ​ ស្អិតល្មួត​ត​ជាមួយ​ពស់ពិស​មួយ​ក្បាលនេះ ក្រោយពី​សម្គាល់ពី​ភាព​ស្រដៀងគ្នា​មួយចំនួន​រវាង​អតីត​មិត្ដស្រី និង​ជឿជាក់ថា នាង​ចាប់ជាតិ​ជាពស់។
វូរ៉ាណាន់ បាន​សរសេរថា៖ «បុរសនេះ​ជឿថា មិត្ដស្រី​ខ្លួន​បាន​ចាប់ជាតិ​ជាពស់វែកស​ក្រោយពី​នាងបាន​ស្លាប់​កាលពី​ ប៉ុន្មាន​ឆ្នាំមុន»។ ប្រភព​ដដែល​បន្ថែមថា៖ «លោក​មិនដែល​ឃ្លាតឆ្ងាយ​ពីពស់វែក​នេះឡើយ ដោយ​នាំយក​សត្វ​ដ៏​គ្រោះថ្នាក់​តាមខ្លួន​ជានិច្ច សូម្បីតែ​ដេក»។
មនុស្ស​ទូទៅ​រមែង​ព្រមាន​ដល់​បុរស​រូបនោះ​អំពី​គ្រោះថ្នាក់​ចំពោះ​ ការរស់នៅ​ជាមួយ​ពស់​ពិស។ ប៉ុន្ដែ​លោក​មិន​ខ្វាយខ្វល់​នោះទេ។ លោកល្បី​ដោយសារ​ហ៊ាន​រស់នៅ​ជាមួយ​ពស់វែក និង​ត្រូវបាន​ព្រមានពី​សុវត្ថិភាព​ជារឿយ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment