លោក ស៊ី ជីមីន អាយុ ៦៨ ឆ្នាំ ជាបុគ្គលិករោងចក្រកែច្នៃសាច់ចូលនិវត្ដន៍ បានចិញ្ចឹមពស់ថ្លាន់តាំងពីឆ្នាំ ២០០៩។ អាជីវករលក់ត្រី និងពស់ម្នាក់បានលក់ដូរអ្វីៗទាំងអស់ លើកលែងតែកូនពស់ប្រវែង ៣ តឹកមួយក្បាលដែលគ្មាននរណាម្នាក់ត្រូវការ។ លោក ស៊ី ថា លោក បានទទួលយកវាដោយឥតគិតថ្លៃ និងនាំមកផ្ទះឲ្យភរិយា ដោយមិនបានដឹងថា វាអាចធំធាត់ដល់ថ្នាក់ស៊ីគោក្របីបានដូច្នេះសោះ។
ទោះដឹងថា ខ្លួនចិញ្ចឹមពស់ថ្លាន់ធំ ក៏ប្ដីប្រពន្ធចំណាស់នេះមិនស្ទាក់ស្ទើរនឹងការរួមរស់ជាមួយវា ហើយពួកគេចាត់ទុកវាជាកូនម្នាក់។ លោក ស៊ី និងភរិយាមិនបារម្ភចំពោះសុវត្ថិភាពខ្លួនឡើយ និងបន្ដឲ្យពស់ថ្លាន់នេះវារពេញផ្ទះដោយសេរីអំឡុងពេលថ្ងៃ។
វាតែងតែវារមកឆ្វាយរង្វេលលើភ្លៅពួកគេខណៈអង្គុយមើលទូរទស្សន៍។ ពេលល្ងាច ប្ដីប្រពន្ធចំណាស់ងូតទឹកក្ដៅឧណ្ឌៗឲ្យវា ហើយមុនពេលចូលគេង បាននាំយកពស់ទៅបន្ទប់ដេករបស់វាផងដែរ។ ពេលនេះ វាស៊ីមាន់រស់ ៨ ក្បាល ឬមាន់ធំៗ ៥ ក្បាល រៀងរាល់ ២០ ឬ ៣០ ថ្ងៃម្ដង។ លោក ស៊ី គ្រោងប្រគល់ថ្លាន់ទៅឲ្យសួនសត្វដែលពេលនោះ ថ្លាន់ស្រាប់តែសម្ងំឈឹង។
លោកលួងថា៖ «កុំបារម្ភអី! យ៉ាងហោចណាស់ក៏ ១០ ឆ្នាំទៅមុខទៀតដែរ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment