គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់មនុស្ស​(១៥១​នាក់) របួស​៦០៩​នាក់​ ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅនេះ​

loading...
ភ្នំពេញ៖  យោងតាម​របាយការណ៍​គ្រោះថ្នាក់​ ចរាចរណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា រយៈពេល​ពីថ្ងៃ​ទី​១​ដល់​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​
ចរាចរណ៍​កើតឡើង​៣៣៧​លើក និង​បានសម្លាប់​មនុស្ស​១៥១​នាក់ ខណៈ​មនុស្ស​៦០៩​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល​។​
​ របាយការណ៍​ដដែល​បាន​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន ១២៣​លើក ស្រវឹង​២៦​លើក ប្រជែង​៣៨​លើក មិន​ប្រកាន់​ស្តាំ​៤៧​លើក បត់​គ្រោះថ្នាក់​៤៥ មិន​គោរព​សិទ្ធិ ៤៦​លើក និង​កត្តា​មួយចំនួនទៀត​។​
​ជាមួយគ្នានេះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​១​ខែ​នេះ​បណ្តាល​ឲ្យ​ ខូចខាត​ម៉ូតូ ៣៥០​គ្រឿង រថយន្ត​តូច​១២៩​គ្រឿង រថយន្ត​ធំ​៦៧​គ្រឿង និង​យាន​ផ្សេងៗ​១៨​គ្រឿង ខណៈ​ខេត្ត​-​រាជធានី​ដែលមាន​គ្រោះថ្នាក់​ច្រើនជាងគេ គឺ រាជធានី​ភ្នំពេញ ស្លាប់​២៧​នាក់ របួស​៥២​នាក់ បាត់ដំបង ស្លាប់​១៤​នាក់ របួស​២១​នាក់ កំពង់ធំ ស្លាប់​១១​នាក់ របួស​១៩​នាក់ ព្រៃវែង ស្លាប់​១០​នាក់ របួស​៦​នាក់ បន្ទាយមានជ័យ ស្លាប់​៩​នាក់ របួស​២៤​នាក់ កំពត ស្លាប់​៩​នាក់ របួស​៦៤​នាក់ តាកែវ ស្លាប់​៩​នាក់ របួស​១៧​នាក់ កណ្តាល ស្លាប់​៨​នាក់ របួស​៤៥​នាក់ និង​ខេត្តកំពង់ស្ពឺ ស្លាប់​៧​នាក់ របួស​៥៣​នាក់​៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment