ភ្នំពេញៈ ទីបំផុតតំណែងពិធីករក្នុងកម្មវិធី កម្សាន្តចំនួនពីរ នៅឯប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិនគឺកម្មវិធី «សំណើចតាមភូមិ» និង «ផ្ទះអ្នកតា» ដែលតារាប្រុសតន្ត្រីប្រពៃណី និងអាយ៉ៃ លោក ដួង សុខគា ធ្លាប់បានកាន់ និងទើបតែបានប្រកាសជាសាធារណៈតាមបណ្តាញសង្គមក្នុងអារម្មណ៍បែប ខឹងសម្បា ហើយកំពុងតែមានភាពរង្គោះរង្គើមុននេះបន្តិចដោយមិនទាន់ដឹងមូលហេតុ ច្បាស់នោះ ឥឡូវនេះមានអ្នកជំនួសហើយគឺតារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី។
មូលហេតុ និងវត្តមានពិធីករថ្មីជាអ្នកជំនួសតំណែងលោក ដួង សុខគា នៅក្នុងកម្មវិធីកម្សាន្តចំនួនពីរគឺ «សំណើចតាមភូមិ» និង «ផ្ទះអ្នកតា» នោះក៏ត្រូវបានលោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ផលិតករកម្មវិធីកម្សាន្តទូរទស្សន៍ស៊ីធីអិនបង្ហើបប្រាប់កាលថ្ងៃ ម្សិលមិញថា៖ «តាមពិតទៅរឿងហេតុគឺកើតចេញពីរឿងនៅពេលដែលលោក ដួង សុខគា អវត្តមានថតកម្មវិធីខាងលើទាំងពីរនោះឯង ខណៈកម្មវិធីអស់ស្តុករឿង ហើយខ្ញុំក៏បានសួរនាំគាត់ជាមុនដែរ នៅពេលសម្រេចចិត្តថានឹងរកអ្នកជំនួសក្នុងការថតស្ប៉តកម្មវិធីទាំងពីរ បន្ត ដោយបានសម្រេចជ្រើសរើសយកនាយ ពែកមី ព្រោះយើងពុំអាចរង់ចាំពេលវេលាពីមនុស្សម្នាក់ ហើយធ្វើឲ្យខូចគម្រោងការធំថតកម្មវិធីនោះឡើយ សម្រាប់តួនាទីក្នុងនាមខ្ញុំអ្នកគ្រប់គ្រងកម្មវិធី»។
ជាមួយវត្តមាន និងដឹងពីហេតុការណ៍ដោយផ្ទាល់ តាវ៉ិចទ័រ ក៏បានរៀបរាប់បន្តឲ្យដឹងដែរថា៖ «មូលហេតុនៃការអន់ចិត្ត ឬខឹងសម្បារបស់ ដួង សុខគា ទំនងជាកើតចេញពីការប្រកាន់ពាក្យលេងសើចតូចមួយ ដែលផ្តើមចេញពីនាយ ពែកមី និយាយលេងនៅពេល ដែលបានរៀបចំពិធីហោមរោងសំពះគ្រូ ហើយសុខគា មិនបាននៅទេ គឺអាចដឹងឮតាមអ្នកនាំសារបន្តទៅគាត់។ ពែកមី ថា ពិធីមិនចាំបាច់ច្រៀងរៀបរាប់អ្វីយូរវែងដូចជាបងសុខគា ធ្វើនោះទេ ប្រសិនបើមេឃចង់លោកភ្លៀងហើយ ប្រាកដជាភ្លៀងហើយ!»។
លោក សុវណ្ណ រិទ្ធី ហៅតាវ៊ិចទ័រ ក៏បានលើកឡើងទៀតថា៖ «ពែកមី គាត់ជាអ្នកចូលចិត្តនិយាយលេងសើចច្រើន ហើយតាមការពិតទៅគាត់ក៏គ្មានចេតនា ឬបំណងជាពាក្យមើលងាយឲ្យអ្នកណាម្នាក់នោះឡើយគឺគាត់និយាយលេង ហើយក៏យកដៃខ្ទប់មាត់ភ្លាមៗដែរ និងដោយសារពួកគាត់សុទ្ធជាអ្នករាប់អានគ្នាតាំងពីដើមមករហូតដល់ទទួល បានភាពល្បីរៀងៗខ្លួននាពេលសព្វថ្ងៃនេះ។ គ្រាន់តែពាក្យប៉ុណ្ណឹង ខ្ញុំគិតថាមិនធ្ងន់ទេសម្រាប់ក្រុមពួកគាត់ដែលរាប់អានគ្នាសឹងតែ ដូចជាគ្រួសារតែមួយហើយនោះ»។
ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី និងសមាជិកក្រុមនៃកម្មវិធីកម្សាន្តទូរទស្សន៍ស៊ីធីអិន ប្រៀបដូចជាឪពុកម្តាយមើលថែទាំកូនចៅក្នុងគ្រួសារមួយអ៊ីចឹង កាលណាឃើញកូនចៅ ឬបុគ្គលិកក្រោមការគ្រប់គ្រងខ្លួនមានកើតរឿងរកាំរកូសគឺមិនសប្បាយចិត្ត នោះទេ តែលោក តាវ៉ិចទ័រ ក៏បង្ហើបឲ្យដឹងពីអារម្មណ៍អន់ចិត្តបន្តិចដែរចំពោះលោក ដួង សុខគា ដែលមិនបានសាកសួរមូលហេតុ ឬរកហេតុផលឲ្យបានច្បាស់លាស់សិន មុននឹងសម្រេចប្រកាសផ្សព្វផ្សាយជាសាធារណៈចំពោះរឿងមិនសប្បាយរបស់ ខ្លួនតាមតែកំហឹង ដោយបានរំលងរូបលោកជាអ្នកគ្រប់គ្រង ឬចាស់ទុំ។
លោកតាវ៉ិចទ័រ ថា៖ «ខ្ញុំនិយាយនេះ មិនមែនកាន់ខាងណានោះទេ! តែគេ [សុខគា] ក៏ជ្រុលបន្តិចដែរ គួរណាស់សាកសួរខ្ញុំក្នុងនាមជាចាស់ទុំ ឬអ្នកធ្លាប់បានជួយណែនាំខ្លួនកាលគ្រាដំបូងមកដែរ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទទួលការបកស្រាយពីខាងលោក ដួង សុខគា នោះទេ ដោយសារប្រព័ន្ធទូរស័ព្ទរបស់លោកដែលទាក់ទងទៅច្រើនលើកហើយមិនមាន អ្នកទទួលឡើយ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment