loading...
អ្នកនាងចន ច័ន្ទលក្ខិណាបានបង្ហោះការឆ្លងឆ្លើយសាររបស់អ្នកនាងជាមួយកញ្ញ ពេជ្រ អាវីហ្សា ដែលមានឈ្មោះហៅក្រៅថា ម៊ី ដោយបង្ហាញឲ្យឃើញថា៖ អ្នកនាងចនច័ន្ទ សំខាន់ម៊ីចេញឲ្យឆ្ងាញពីបងហេង ឬកន្លែងមានសុវត្ថិភាព បន្ទាប់មកកញ្ញាពេជ្រ អាវីហ្សាហៅម៊ីបានឆ្លើយវិញថា វានិយាយហើយវាសុខចិត្តជាប់គុក ហើយឲ្យម៊ីងាប ម៊ីខ្លាចប៊ីប៊ី។
ទាំងអស់នេះជាសារដែល Printscreen ដោយអ្នកនាងចនច័ន្ទ រួចបង្ហោះនៅលើ Wall អ្នកនាងដោយសរសេរបង្ហាញនៅភាពភ៏យខ្លាចមួយចំនួនថា៖ បើអូនអាវីសាមានគ្រោះថ្នាក់ដល់ជីវិត គឺយើងដឹងថាជាអ្នកណា តាមពិតខ្ញុំមិនគួរផុសពាក្យនេះទេ តែខ្ញុំចង់រក្សាជីវិតក្មេងស្រីម្នាក់ដែលស្ថិតក្នុងក្រញាំខ្លានៅឡើយ គឺគាត់កំពុងនៅក្នងកណ្តាប់ដៃគេ គឺនៅក្រុងព្រះសីហនុ រួមទាំងឪពុកអូនអាវីសា។

ទន្ទឹមនឹងនេះអ្នកនាងចនច័ន្ទក៏បានបង្ហោះរូបមួយសន្លឹកទៀត គឺជារូបថតកញ្ញពេជ្រ អាវីហ្សារបួសចង្ការ តែអ្នកនាងបញ្ជាក់ថា៖ រូបនេះខ្ញុំនិងនិយាយពេលក្រោយ ថារបួសដោយសារអ្វី. រូបភាពកាលពីមុន មិនមែនបចុប្បន្នទេ ( បញ្ជាក់ គឺមិនមែនរូបភាពកែសម្ផស្សទេ )។ ជាងចុងក្រោយសូមសមត្ថកិច្ចទាំងអស់មេត្តាជួយកញ្ញាពេជ្រ អាវីហ្សាលើករណីហឹង្សានេះផង៕

ប្រភព៖
KhmerNote
loading...
0 comments:
Post a Comment