មានគូស្នេហ៍ជាច្រើនណាស់ដែលចង់បានកូនប្រុសដើម្បីបន្តពូជពងវង្ស ត្រកូល ហើយខំធ្វើអ្វីគ្រប់យ៉ាងឲ្យតែសម្រេចដូចបំណង។ មានវិធីសាស្ត្រមួយចំនួនអាចជួយឲ្យអ្នកកើតបានកូនប្រុសម្នាក់បាន។ តែទោះបីជាយ៉ាងណាក៏ដោយ ត្រូវចាំថា គ្មានអ្វីអះអាងពីវិធីសាស្ត្រទាំងអស់នេះទេ ហើយគ្មានការធានាថាវាប្រាកដជាមានប្រសិទ្ធិភាព ១០០% ដែរ។
ទទួលទានប្រៃ
វាហាក់បីដូចជារឿងមួយឆ្កួតឡប់ ប៉ុន្តែមេជីវិតឈ្មោលចូលចិត្តជាតិប្រៃ។ ដើម្បីបង្កើនកម្រិតជាតិប្រៃក្នុងរាងកាយ គួរទទួលទានអាហារប្រៃ, អាហារសមជាលក្ខណៈប្រុសដូចជា៖ សាច់ក្រហម, ទឹកសូឡា, និងអាហារចៀន។ នំស្រួយប្រៃៗក៏អាចជួយបង្កើនកម្រិតជាតិប្រៃបានដែរ។
សម្រុកចូលឲ្យបានជ្រៅ
នៅពេលអ្នករួមភេទ អ្នកគួរជ្រើសរើសយកក្បាច់ណាមួយដែលអាចឲ្យអ្នកអាចសម្រុកចូលបានជ្រៅ ដើម្បីមានឱកាសល្អអាចទទួលបានកូនប្រុសម្នាក់។ ចំណុចនេះ វាអាចឲ្យទឹកកាមចូលជិតស្បូន ជាកន្លែងដែលមានជាតិអាស៊ីតតិច ហើយមានជាតិប្រៃច្រើន។
សម្រេចទឹកកាម
តើវាជារឿងមួយពិបាកណាស់មែនទេ ដើម្បីតាមយកកូនប្រុសម្នាក់? ការសម្រេចទឹកកាមជារឿងមួយដែលអាចបង្កើនជាតិប្រៃនៅក្នុងស្បូន ធ្វើឲ្យជាតិប្រៃស្និតស្នាលនឹងទឹកកាមក្មេងប្រុស។ ត្រូវប្រាកដថា នៅពេលអ្នករួមភេទ អ្នកត្រូវសម្រេចទឹកកាមឲ្យបាន ដើម្បីបង្កើនឱកាសនៃការទទួលបានកូនប្រុសម្នាក់។
ប្រើប្រតិទិនចន្ទគតិចិន
ប្រតិទិនចន្ទគតិចិនជាវិធីទស្សន៏ទាយភេទ ដែលត្រូវបានគេប្រើប្រាស់អស់រយៈពេលរាប់រយឆ្នាំមកហើយ។ ប្រតិទិននេះមានប្រើអាយុម្តាយ និងខែដែលនាងមានផ្ទៃពោះ ដើម្បីជួយកំណត់ភេទរបស់ទារក។ ប្រសិនអ្នកពិតជាជឿជាក់ខ្លាំងលើការប្រើប្រាស់ប្រតិទិនចន្ទគតិ, ប្រតិទិនចន្ទគតិឯកទេសដែលនិយាយថា អាចជួយឲ្យអ្នកទទួលបានទារកស្រីឬប្រុសដែលអ្នកចង់បានយ៉ាងសុក្រិត ៩៩%។
ជម្រើសផ្សេងទៀត
ប្រសិនបើអ្នកពិតជាចង់បានកូនប្រុសពិតមែន នៅមានជម្រើសតិចនិចកំពូលៗជាច្រើនដូចជា ការបែងចែកប្រភេទទឹកកាម ដែលមាននៅតាមគ្លីនិកស្ត្រីមានផ្ទៃពោះ ហើយផ្តល់នូវអត្រាជោគជ័យខ្ពស់បំផុត។ វិធីទាំងនេះត្រូវចំណាយអស់ប្រាក់ច្រើន ដូច្នេះត្រូវគិតមុនពេលអ្នកសម្រេចចិត្តសាកល្បងវិធីនេះ។ គេផ្តល់នូវអត្រាជោគជ័យខ្ពស់បំផុត ដោយការបែងចែកទឹកកាម ៩១% ជាកូនស្រី ហើយ ៧៦% ជាកូនប្រុស៕
ប្រភព៖ ខ្មែរប្រពៃ
loading...
0 comments:
Post a Comment