កញ្ញា Debbie Williams ជាកូនស្រីរបស់លោកយាយ Andre បានឲ្យដឹងថាអ្នកទាំងពីរនៅតែស្រឡាញ់គ្នាយ៉ាងខ្លាំងក្រោយពេល ជួបគ្នាវិញកាលពីពេលថ្មីៗ។
អ្នកស្រីនិយាយថាការបែកបាក់របស់អ្នកទាំងពីរនៅកាលនោះគឺ ដោយសារឪពុកម្ដាយរបស់លោកយាយមិនទទួលស្គាល់លោកតា Moakes ដែលកាលនោះគឺជាអ្នកសិល្បៈ។
កញ្ញា Williams បាននិយាយទៀតថាក្រោយម្ដាយរបស់នាងក្លាយជាស្ត្រីមេម៉ាយដល់ទៅ៣ លើក គាត់ក៏សម្រេចចិត្តតាមរកលោកតា Moakes។ "ពួកគាត់ចាប់ផ្ដើមនិយាយគ្នា និងបង្កាត់ភ្លើងស្នេហ៍ឡើងដោយកក់ក្ដៅបំផុត ...ខ្ញុំពិតជារំភើបជំនួសគាត់ណាស់"។ កញ្ញាបន្ថែម។ គូស្នេហ៍អាយុវែងខាងលើបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅការិយាល័យ អត្រានុកូលដ្ឋាន Ripley កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។
ចំណែកលោកយាយក៏បានបន្ថែមថា៖ "ខ្ញុំស្រឡាញ់គាត់ពេញមួយជីវិត ខ្ញុំសប្បាយចិត្តរកអ្វីនិយាយមិនបានទេ ទីបំផុតយើងបានជួបគ្នាវិញហើយ" ៕
ប្រភព៖ sabaynews
loading...
0 comments:
Post a Comment