ជាមួយរូបថតជាច្រើនសន្លឹកបង្ហោះតាំងពីរាត្រីម្សិលមិញ បង្ហាញពីការត្រៀមខ្លួនចូលបន្ទប់វះកាត់សម្រាលកូនសមាជិកថ្មី ពិធីការិនី អេនជី ហាក់បានរើសពេលាល្អស្វាគមន៍សមាជិកថ្មីនោះគឺចំថ្ងៃទី ១១ ខែ១១ តែម្ដង។
ក្នុងចំណោមរូបថតទាំងនោះក៏មានរូបថតអ្នកនាង អេនជី ស្លៀកពាក់បែបសិចស៊ីបន្តិច រំលេចផ្ទៃពោះគ្រប់ខែមូលរលោងដោយឥតបិតបាំង ទាំងមានវត្តមានកុមារីម្នាក់ ដែលត្រូវបានគេខ្សឹបខ្សៀវថាជាកូនស្រីច្បងរបស់អ្នកនាង និងជាតំណក់ឈាមរួមម្ចាស់ស្នេហ៍ពីអតីតកាលផងដែរ។ ក្នុងរូបភាពកុមារីនោះឱបនែបនិត្យកាយអ្នកនាង អេនជី ដោយក្ដីស្រឡាញ់ ហាក់កំពុងទន្ទឹងរង់ចាំប្អូនប្រុសកើតចេញមកឃើញពិភពលោកទៀតផង។
ភ្ជាប់រូបថតឱបក្មេងស្រីដែលគេស្គាល់ថាជាកូនស្រីច្បងរបស់នាង ពិធីការិនី អេនជីបានសរសេរថា៖ « ជួបគ្នានៅថ្ងៃស្អែកណាកូនប្រុសជាទីស្រឡាញ់ មើលjjLaza (បងស្រីLaza) កំពុងរង់ចាំណា… C u tomorrow my little prince (ជួបគ្នាថ្ងៃស្អែកណារាជបុត្រតូចរបស់ខ្ញុំ)»។
គួរបញ្ជាក់ថាអេនជី(NG) ជាអតីតFreshie Girl លេខ៤ ប្រចាំឆ្នាំ២០០៥ ដែលមានឈ្មោះដើមថា លីច័ន្ទដាលីស នាងត្រូវបានគេស្គាល់តាមរយៈជាពិធីការិនីក្នុងកម្មវិធី «តន្ត្រីខារ៉ាបាវ» «The Star Variety Show» របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment