ករណីនេះ កំពុងត្រូវគេសង្ស័យថា ពួកគេទាំង២នាក់ អាចនឹងបាត់បង់ជីវិត និងកំពុងស្ថិតនៅចំណុចណាមួយមិនខាន បន្ទាប់ពីពួក គេបានជួបហេតុការណ៍កប៉ាល់ទេសចរណ៍វៀតណាមមួយគ្រឿង បានបុកជាមួយទូកប្រណាំងឈ្មោះ «រស្មីស្រីស្រស់ ដាញ់ទិព្វសែនជ័យ» របស់រាជធានីភ្នំពេញ ខណៈកំពុងសណ្តោងចេញពីវត្ត «អម្ពរវ័ន» ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដើម្បីចូលរួមប្រណាំងសាកល្បង ។
ប្រភពឱ្យដឹងទៀតថា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បានប្រើប្រាស់អូរប័រចំនួន១២គ្រឿង និងកប៉ាក់១គ្រឿង ដើម្បីចេញទៅស្វែងរកមនុស្សទាំង២នាក់នោះ តែទោះបីជាយ៉ាងណារហូតមកដល់ម៉ោងនេះ នៅតែរកមិនទាន់ឃើញ ។
ទន្ទឹម នឹងនេះ នៅមាត់ទន្លេ មុខព្រះបរមរាជវាំង កំពុងតែរៀបចំពិធីប្រណាំងទូកសាកល្បងចំនួនជាង៤០ទូក ដើម្បីជ្រើសរើសចូលរួមប្រកួតថ្ងៃប្រណាំងធំ នៅពេលខាងមុខនេះ ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment