បបួល​ទៅ​បេះ​ល្ពា​ក់ ទៅ​ដល់​ក្នុង​ព្រៃ​ស្រាប់​តែ​​...

loading...
ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​បុរស​រូប​ នោះ​ប​បួ​ក​ក្មេង​ស្រី​ម្នាក់​ទៅ​បេះ​ល្ពា​ក់​តែ​ពេល​ទៅ​ដល់​ក្នុង​ព្រៃ​ ស្រាប់​តែ​​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​វិញ ។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​៥៦​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​បឹង​ព្រះ ឃុំ​គ្រញូង ស្រុក​កំចាយមារ ។
សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ណា​ង ណៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រះ ឃុះ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៥​ឆ្នាំ​ប៉ុណ្ណោះ ។
នគរបាល​ស្រុក​កំចាយមារ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​រស់នៅ​ជាមួយ​ជីដូន ដោយ​ឪពុក​ម្ដាយ​បាន​លែងលះ​គ្នា​ហើយ ។ មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​បេះ​ផ្លែ​ល្ពា​ ក់​នៅ​ក្នុង​ព្រៃ​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​១៧០​ម៉ែត្រ ដោយ​ជនសង្ស័យ​ថា​ចាំ​ឲ្យ​លុយ​១៥០០​រៀល តែ​ពេល​ទៅ​ដល់​ក្នុង​ព្រៃ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​ គ្រោះ​តែ​ម្តង ។
ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំចាយមារ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment