ដោយស្គាល់ព្រះនាមថា ព្រះតេជគុណ ថុងឆៃ ព្រះគ្រូសូត្រវត្ដត្រៃមិត វីតថាយ៉ារ៉ាម ក្នុងទីក្រុងបាងកក បានប្រគល់យ័ន្តដ៏ស័ក្ដិសិទ្ធិដល់លោក ដូណាល់ ត្រាំ តាមរយៈពុទ្ធសាសនិក ថាថានី ស៊ីរីស្យ៉ាម ដែលជាម្ចាស់ហាងសម្លៀកបំពាក់នារីដែលមានទីតាំងនៅទីក្រុងបាងកក។
អ្នកស្រី ថាថានី បាននិយាយថា អ្នកស្រីចង់ឲ្យព្រះសង្ឃអង្គនេះផ្ដល់សព្វសាធុការពរជូនដល់លោក ត្រាំ។ អ្នកស្រី បន្ដថា អ្នកស្រីបានស្គាល់ប្រធានាធិបតីទើបជាប់ឆ្នោតនេះនៅពេលដែលពួកគេបាន ជួបគ្នាក្នុងព្រឹត្ដិការណ៍បវរកញ្ញាចក្កវាឡ ឆ្នាំ ២០០៤ ក្នុងប្រទេសអេក្វាទ័រ។
ក្រណាត់ពណ៌ស្វាយបានរំលេចនូវអាគមយ័ន្ត និងអក្សរភាសាអង់គ្លេសដែលមានអត្ថន័យថា «លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សូមឲ្យលោកមានសំណាងល្អ! ឈ្នះ! ឈ្នះ! ឈ្នះ!» និងពាក្យពេចន៍ «ការផ្លាស់ប្ដូរ នវានុវត្ដភាព ឧត្ដមគតិនិយម និងសេរីភាព»។
ព្រះអង្គ ថុងឆៃ មានសង្ឃដីកាថាព្រះអង្គបានប្រគល់កន្សែងយ័ន្ត កាលពីថ្ងៃទី ២៩ ខែសីហា មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារថ្មីៗនេះ។ ប៉ុន្ដែព្រះអង្គមានសង្ឃដីកាសុំចិត្ដប្រជាជនកុំឲ្យផ្សព្វផ្សាយអំពីអ បិយជំនឿនេះ បំណងចង់ឲ្យពួកគេរស់នៅក្នុងជីវិតដ៏មានសន្ដិភាពបែបនេះ។
ព្រះតេជគុណ បានទទួលប្រជាប្រិយខ្លាំងទូទាំងសកលលោកក្រោយពីព្រះអង្គបានប្រោះព្រំ ឲ្យក្រុមបាល់ទាត់ Leicester City ជាក្លិបគ្រប់គ្រងដោយថៃ ដែលបានឈ្នះពាន Premier League អង់គ្លេសជាលើកដំបូងជាប្រវត្ដិសាស្ត្រ ក្នុងរយៈពេល ១៣២ ឆ្នាំ៕
ព្រះសង្ឈថៃល្បីព្រះនាមព្រោះបានប្រោះព្រំក្រុមបាល់ទាត់ Leicester City ឈ្នះពាន។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment