ជនរងគ្រោះគ្រាន់តែដឹងថា ឈ្មោះ ឌី អាយុជាង២០ឆ្នាំ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចំណែកអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់ឈ្មោះឡើយ បានគេចខ្លួនបាត់ក្រោយពីបុកហើយដោយបន្សល់ទុករថយន្តនៅកន្លែង កើតហេតុ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក HILUX REVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5810 បើកក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតលើផ្លូវលេខ១៩៦៦ ខណៈមកដល់ផ្លូវកែងក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាក ស្មាស់វី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AZ-0942 ដែលជិះដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើងលើផ្លូវលេខ១០១៥ បណ្តាលឲ្យខ្ទាតទាំងមនុស្សទាំងម៉ូតូ ដោយអូសទៅជាមួយរថយន្តជាង៥០ម៉ែត្រ រងរបួសធ្ងន់ និងឃើញកជើងផ្នែកខាងឆ្វេងបាក់បែកឆ្អឹងខ្ទេច ។
ប្រភពបានប្រាប់ទៀតថា ក្រោយបើកបុកគេហើយ អ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ សល់តែរថយន្តទុកនៅកន្លែងកើតហេតុ ចំណែកអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅ គ្លីនិកឯកជនម្តុំសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបានយករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕
loading...
0 comments:
Post a Comment