យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថាៈ បច្ចុប្បន្ននេះ លោក សៅ ប៊ុនរិទ្ធ មេប៉ូលិស អន្តោប្រវេសន៍ច្រក ទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បាននិងកំពុងតែត្រូវ ប៉ាន់តាមរយៈការបើកដៃ ឱ្យពលករខ្មែរ ចំណាកស្រុកចេញ ទៅរកការ ងារធ្វើនៅ ក្នុងប្រទេសថៃ ដោយខុសច្បាប់ជាថ្នូរ នឹងការ ទទួលបានលាភសក្ការះចែកគ្នាដាក់ក្នុងហោប៉ៅតាមរបៀបពុករលួយជាប្រព័ន្ធ ។
ប្រភព ខាងលើបានអះអាងទៀត ថាៈ លោកសៅ ប៊ុនរិទ្ធ ប្រធាននគរបាលផ្នែកអន្តោប្រវេសន៍ច្រកទ្វារជាតិដូងខេត្តបាត់ដំបងមាន កម្លាំង ក្រោមការគ្រប់គ្រង បើកច្រក របៀង មួយទៀតដែល គេនិយម ដាក់ ឈ្មោះថា ច្រកដើមចាន់គីរី ស្ថិតនៅខាងលិចច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ ដំបង ។
ក្រុមប៉ូលិសអន្តោប្រវេសន៍ របស់លោក សៅ ប៊ុនរិទ្ធ កំពុងតែប្រមូលប្រាក់ពីពលករ ចំណាកស្រុកដែលមានបំណង វិលត្រឡប់មកពីធ្វើការនៅ ប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត និងចេញទៅធ្វើ ការនៅប្រទេសថៃដោយខុស ច្បាប់តាមរយៈមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី ២០០០បាត ទៅ ២៥០០បាត ។សេចក្តីរាយការណ៍បានឱ្យ ដឹងថា ពលករចំណាកស្រុក ដែលត្រឡប់មកវិញក្នុងម្នាក់ៗ ត្រូវបានទាហានថៃ ទារប្រាក់ ២០០បាត និងត្រូវបានក្រុម ប៉ូលិសអន្តោប្រសេវន៍របស់ លោក សៅ ប៊ុនរិទ្ធ ទាមទារ ប្រាក់ចំនួន ៣០០បាតបន្ថែម ទៀត ទើបឱ្យចូលមកទឹកដី កំណើតរបស់ខ្លួនវិញ ។
ពលករខ្មែរប្រសិនបើមិន បង់លុយទៅឱ្យក្រុមប៉ូ
លិស លោក សៅ ប៊ុនរិទ្ធ គឺមិនអាច ចូលមកស្រុកកំណើតទាន់ពេល វេលានោះទេ? គឺត្រូវបានអាជ្ញាធរទាហានរបស់ថៃ គំរាមចាប់ វាយដំមិនខានប្រសិនបើយឺត យ៉ាវនោះ? ដោយខ្លាចអំណាច សៅ ប៊ុនរិទ្ធ ពលករបានសម្រេច ចិត្តបង់លុយឱ្យទៅក្រុមប៉ូលិស អន្តោប្រវេសន៍រូបនោះ? តាម រយៈមេខ្យល់
របស់ពួកគេ ។
បើតាមសេចក្តីរាយការណ៍ បានបញ្ជាក់បន្ថែមថា លោក សៅ ប៊ុនរិទ្ធ ដាក់បណ្តាញមេ ខ្យល់របស់ខ្លួនជាច្រើននាក់ ដើម្បីប្រមូលលុយយ៉ាងស្ងាត់ៗ ទើបមិនល្បីដល់ខាងអង្គការ ប្រឆាំងអំពើពុករលួយនេះគឺជា យុទ្ធវិធីថ្មី ដែលពួកគេនាំគ្នា ច្របាច់.កពលករក្រីក្រចំណាក ស្រុកតាមច្រករបៀងតូចៗដែលមួយថ្ងៃៗមានយ៉ាងតិចចំនួន ២០០នាក់ ។
ប្រភពបន្តថាពលករខ្មែរត្រូវក្រុមប៉ូលិសអន្តោប្រវេសន៍ដែលជាកូនចៅ លោក សៅ ប៊ុនរិទ្ធ ប្រើប្រាស់ ពាក្យគំរាមចាប់បញ្ជូនទៅស្នង ការខេត្តបាត់ដំបងដាក់គុក បើ មិនធ្វើតាមការបង្គាប់
របស់មេ ខ្យល់នោះទេ?។
ប្រភពខាងលើបានឲ្យដឹងទៀតថាៈចំពោះករណីខាងលើនេះមិនមែន លោកសុខផល មេប៉ូលិ
សអន្តោប្រវេសន៌ម៉ាស្រុកខ្មែរមិនដឹងទង្វើរបស់ លោកសៅប៊ុនរិទ្ធ នោះទ?គាត់ដឹងប៉ុន្តែគាត់មិន
ហ៊ានចាត់វិធានការចំពោះលោកសៅប៊ុនរិទ្ធនោះ
ទេពី ព្រោះគាត់ខ្លាចបាត់បង់លាភសក្ការះពីលោកសៅប៊ុនរិទ្ធអញ្ចឹងហើយចេះតែបិទភ្នែកបិទ ត្រចៀកខ្លះទៅដើម្បីទទួលផលប្រយោជន៌ពីលោកសៅប៊ុនរិទ្ធទាន់មានឱកាសក៍មិនដ័ងទើប ភាពមិនប្រក្រតីនេះបាន កើតមានយ៉ាងផុសផុលយ៉ា
ងនេះ? ។
ជាក់ស្តែង៖នៅវេលាម៉ោង១០.៥០នាទីថ្ងៃទី១៥ វិច្ឆិកា២០១៦ថៃបញ្ជូនពលករខ្មែរដែលធ្វើការខុសច្បាប់តាមច្រកអន្តរជាតិដូង ចំនួន១៦៥នាក់ក្នុងនោៈស្រី៦៥កូនក្មេង១៧នាក់ ។នេះជាការបង្ហាញអោយឃើញថាៈភាពអនុវត្តដោយល្មើសច្បាប់ពីមន្ត្រីនគបាល អន្តោប្រវេសន៍ វាបានបង្កនៅការខាតបង់ និងគ្រោះថ្នាក់ធ្ងន់ទៅលើពលករយ៉ាងនេះឯង។
ការដែលមន្ត្រីជំនាញ និងអជ្ញាធរលោកបាននិងកំពុងសម្ងំស្ងៀមសុខ ដោយមិនអនុវត្តតាមការដាក់ចេញជាបន្តបន្ទាប់ពីសម្តេចប្រមុខគឺជាចេតនា ដែលស្តែងចេញនៅការបំផ្លិចបំផ្លាញទឹកចិត្តជឿជាក់របស់សម្តេចប្រមុខ និងក្តីត្រូវការរបស់
ប្រជាពលរដ្ឋយ៉ាងប្រាកដហើយ ពោលគឺកំពុងបំផ្លាញជារបៀបត្រីងៀតឈ្លៀតពងនៅពីក្រោយខ្នងយ៉ាងពិតប្រាកដ ៕
ប្រភព៖ VD7NEWS
loading...
0 comments:
Post a Comment