ប្រុសស្នេហ៍​ចេញ​មក​ទទួលខុសត្រូវ​ ករណីវាយដំ​នាង ពេជ្រ អាវីហ្សា​

loading...
រាជធានីភ្នំពេញ ៖ បន្ទា​ប់​ពី​មានការ​ចុះ​ផ្សាយ ​ព្រមទាំង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​​ពី​មហាជន និង​អ្នក​សិ​ល្បៈ​នោះ​មក ​លោក​ហេង បាន​​ចេញ​មុខ​ទទួល​ខុស​​ត្រូវ​ទាំងស្រុង​លើ​ករណី​ដែល​ខ្លូ​ន​​បាន​វាយ​ដំ​​ លើ​តារា​សម្តែង នាង​ពេជ្រ អា​វី​​ហ្សា ដែល​ជា​អតីត​ស្រី​ស្នេហ៍​របស់​ខ្លួន ​។
ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ ដែល​នាំ​ឱ្យ​ឈាន​​ផ្ទុះ​អំពើ​ហិង្សា​លោក​បាន​ស្នើ​ឱ្យ​​បណ្តាញ​សារ​ព័​ត៌​ មាន និង​បណ្តា​​អ្នក​លេង​​សង្គម​ហ្វេស​ប៊ុក​​បញ្ឈប់​នូវ​ការ​ផ្សព្វ​ផ្សាយ និង​ចែកចាយ​ព័ត៌​មាន​នេះ​បន្ត​ទៀត​ ។ ​
លោក​ហេង បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា នៅ​ថ្ងៃនេះ​ដែល គ្រួសារ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​អូនម៉ី គឺ​បាន​យល់ព្រម​សម្រប​ស​ម្រួ​ស និង​ទទួលខុសត្រូវ​គ្រប់​រឿង​ដែល​កើតឡើង ដោយ​គ្មាន​ការ​ប្តឹងប្តល់​​គ្នា ចឹ​ង​ហើយ​​សូម​បណ្តា​​​សារ​ព័​ត៌​មាន​ទាំងអស់​ សូមជ្រាប និង​បងប្អូន​សិ​ល្បៈ​​ជ្រាប​ផង​ដែរ ។ ព្រោះ​រឿង ខ្ញុំ និង​អូនម៉ី​ ត្រូវ​បាន​បញ្ចប់​ហើយ ដូ​ច្នេះ​ហើយ​​សូម​បងប្អូន​ គួរតែ​ឈប់​បន្ត​រការ Share ព្រោះ​រឿង​របស់​កញ្ញា​ម៉ី និង​លោក​ហេង ត្រូវ​បាន​​បញ្ចប់​​ហើយ ។
អ្នក​ច្បាប់​និយាយ​ថា សាមីខ្លួន​ត្រូវ​បាន​បញ្ចប់​មែន ប៉ុន្តែ​តាម​ផ្លូវ​ច្បាប់​អត់​ចប់ទេ នៅ​មាន​បណ្តឹង​អាជ្ញា​ទៀត ដែល​តុលាការ​ត្រូវតែ​ធ្វើ​ការ​ផ្តន្ទាទោស​នោះ ទើប​ចប់​រឿង ។ ខ្លាច​តែ​តុលាការ​ មិនហ៊ាន​កោះហៅ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​តែប៉ុណ្ណោះ ។
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment