លោក ដូណាល់​​ ត្រាំ​ និងអនុប្រធានា​ធិបតី​ Pence ជួប​គ្នា​ដើម្បី​តែង​តាំងរដ្ឋ​មន្រ្តី​សំខាន់ៗ

loading...
ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​លោក​ ដូណាល់ ត្រាំ​ និងអនុ​ប្រ​ធា​នាធិបតី​ជាប់​ឆ្នោត​ លោក​ Mike Pence ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​តែង​តាំង​ដំណែង​សំខាន់ៗ​នៅ​ក្នុង​ រដ្ឋាភិបាល​ថ្មី​របស់លោក។ ពួក​អ្នក​ជំនួយការផ្តល់​សញ្ញា​ថា ​លោក Rudy Guiliani​ អតីត​អភិបាល​ក្រុង​ញូវយ៉ក ​អាច​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្រ្តីការ​បរទេស។
លោក ត្រាំ ​និង​ លោក ​Pence ​មាន​ដំណែង​ជាង​៤​ពាន់​ដើម្បី​ជ្រើស​រើស​មន្ត្រី​មក​បំពេញ​នៅ​ក្នុង​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅពេល​ដែល​លោក ​ប្រុងប្រៀប​កាន់​អំណាច​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា ​ក៏ប៉ុន្តែ ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អស់​លោក​ជា​បន្ទាន់​គឺ​បំពេញ​ដំណែង​ ការទូត​កំពូល ​ហើយ​និង​រដ្ឋ​មន្រ្តី​ក្រសួងការពារ​ប្រទេស​ ​ក្រសួង​យុត្តិធម៌​ និង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​មាតុភូមិ។ ដំណែង​ទាំងអស់​ដែល​ដំណាង​ឲ្យ​មុខ​មាត់​របស់រដ្ឋាភិបាល​នៅ​លើ​ឆាក​ពិភពលោក​ និង​ជួយ​នាំ​ឲ្យ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។
លោក ​Guiliani ​អាយុ​៧២​ឆ្នាំ​មិន​មាន​បទ​ពិសោធន៍​កោល​នយោបាយ​ការបរទេស​កាល​ពីពេល​មុន​ទេ ​ក៏ប៉ុន្តែ សហការី​របស់​លោកត្រាំនិយាយ​ថា ​លោកបាន​លេចធ្លោដើម្បី​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស។​ លោក​ជា​អ្នកគាំទ្រ​ដ៏​ស្មោះ​ត្រង់ចំពោះ​លោកត្រាំ​ក្នុង​អំឡុង​ពេល​ដែល​ មហាសេដ្ឋីអចល​ទ្រព្យ​បាន​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានា​ធិបតី​ដែល​បាន​នាំ​ឲ្យ ​បាន​ទទួល​ជ័យ​ជំនះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​សប្តាហ៍​មុន ​ដោយ​ជារឿយៗ​បាន​បង្ហាញ​ខ្លួន​នៅ​តាម​ព័ត៌មាន​ទូរទស្សន៍​ដើម្បីផ្សព្វផ្សាយ​ ពី​បេក្ខភាព​របស់​លោត្រាំ។
លោក ​Giuliani​ដែល​និយាយ​ឥត​សំចៃ​មាត់​បាន​ល្បីល្បាញ​ទូទាំងប្រទេសក្នុង​អំឡុង​ ពេល​នៃ​ការ​កាន់​ដំណែង​ជា​អភិបាល​ក្រុង​ញូវយ៉ក​ កាល​ពី​ជាង​មួ​យ​ទសវត្សរ៍​មុន។ចំពោះ​ពលរដ្ឋ​អាមេរិកជា​ច្រើន ​លោក​បាន​ក្លាយ​ជានិមិត្ត​រូប​នៃ​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​លទ្ធិឥស្លាម​ជ្រុល​និយម ​បន្ទាប់​ពីការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១ខែ​កញ្ញា ​ឆ្នាំ​២០០១​ ទៅ​លើ​ទីក្រុង​ញូវយ៉ក​ និង​រដ្ឋធានី​វ៉ាស៊ីន​តោន​ដែល​បាន​សម្លាប់​មនុស្ស​ជិត​៣​ពាន់​នាក់៕
លោក​ Mike Pence អនុប្រធានាធិបតី​ជាប់ឆ្នោត​ថ្មីនិង​ភរិយា​របស់​លោក​បាន​មក​ដល់​វិមាន​របស់​លោក​ ត្រាំ កាល​ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា។
ប្រភព៖ VOA
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment