ប្ដី​កាប់​ប្រពន្ធ​ដាច់​ក​ស្លាប់​សង្ស័យ​ប្រចណ្ឌ

loading...
ក្រចេះ: ស្រ្តី​ម្នាក់​​ត្រូវ​​ប្តី​កាប់​​ចំនួន​ ២ ​កាំបិត​​ខ្វែវ​បណ្ដាល ឲ្យ ដាច់​ក​ស្លាប់​​នៅ​នឹង​​កន្លែង​កើត​​ហេតុ​ដោយសារ​សង្ស័យ​ថា​ស្រ្តី​រងគ្រោះ​ ​លួច​មាន​​សហាយស្មន់​​ជាមួយ​បុរស​ម្នាក់​​នៅ​ក្នុង​​ភូមិ​ជាមួយ​​គ្នា​ ប៉ុន្តែ​បុរស​ដៃ​ដល់​ត្រូវ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​មក​វិញ​បន្ទាប់ពី​ បង្ក​​ហេតុ​បាន​​ប្រមាណ​ជា​​ ៣ ​​ម៉ោង​ហើយ​រត់​​ទៅ​​លាក់​ខ្លួន​​នៅក្នុង​ព្រៃ​ក្នុង​ភូមិ​កសាង ឃុំ​ចង្ក្រង់​ ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ​​។
លោក រស់ ប៊ុនធឿន នាយនគរបាល​ប៉ុស្តិ៍​ឃុំ​ចង្ក្រង់​បាន​ប្រាប់​ពី​ម្សិលមិញ​ថា​ស្រ្តី​រងគ្រោះ ​ឈ្មោះ​​ រី​ សុខុម អាយុ​ ៣៦ ​​ឆ្នាំ​ ឯ​ប្តី​​ជា​​ជនល្មើស​ឈ្មោះ ដូង អេងហុង អាយុ​ ៤៦ ​ឆ្នាំ​​មាន​​កូនប្រុស​ម្នាក់​អាយុ​ ១៧ ​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ​។ ​បុរស​ជា​ប្តី​​មាន​​មុខរបរ​​បើក​គោយន្ត​ចូល​កាប់​ឈើ​​ដុត​​ធ្យូង​ក្នុង​​ ព្រៃ​ឯ​ស្រ្តី​រងគ្រោះ​នៅ​ផ្ទះ​។
លោក​បាន​ប្រាប់​​តាម​​សម្តី​សាក្សី​​នៅ​​កន្លែង​កើត​​ហេតុ​ថា​ករណី​ ហិង្សា​ដែល​ឈាន​ដល់​ប្តី​​កាប់​​ប្រពន្ធ​ស្លាប់​នេះ​បើ​តាម​​ដឹង​​គឺ​ជន​ ដៃដល់​មាន​​ការ​ប្រចណ្ឌ​​ប្រពន្ធ​​ជាមួយ​បុរស​​ម្នាក់​ប៉ុន្តែ​ជន​ដៃដល់​​ មិន​​បាន​​ប្រាប់​ពី​អត្តសញ្ញាណ​បុរស​​នោះ​​ថា​​​ឈ្មោះ​​អ្វី​នោះ​ទេ​។​ តែ​​គាត់​​ដើរ​​ប្រាប់​​អ្នកភូមិ​ថា​​គាត់​ខឹង​នឹង​ប្រពន្ធ​របស់​គាត់​​ដែល​ ​លួច​ស្នេហា​ជាមួយ​​បុរស​ម្នាក់​។
លោក​ថ្លែង​ប្រាប់​ថា​៖ «​ល្ងាច​មិញ​ (​ថ្ងៃ​​សៅរ៍)​ ស្រ្តី​រងគ្រោះ​​មិន​​ចូល​ដេក​ផ្ទះ​ទេ​មិន​តែ​ប៉ុណ្ណោះ​នាង​បាន​​ទិញ​​ស្រា​ ហើយ​បបួល​អ្នកភូមិ​​ផឹក​បញ្ឈឺ​​ដាក់​ជន​ដៃដល់​ទៀត​។​ ជនដៃដល់​មាន​កំហឹង​តាំងពី​ល្ងាច​​លុះ​ព្រឹក​ឡើង​នារី​រងគ្រោះ​​មក​ផ្ទះ​ ស្រាប់តែ​ជន​ដៃដល់​​ទាញ​កាំបិត​កាប់​​ចិញ្ច្រាំ​យក​តែ​​ម្តង​។​ បើ​​តាម​​គេ​ប្រាប់​ខ្ញុំ​ប្រហែល​​ជា​អ៊ីចឹង​មែន​តែ​ត្រង់​ស៊ី​ជម្រៅ​យ៉ាង​ ម៉េច​ខ្ញុំ​​ក៏​មិន​​ដឹង​ដែរ​»​។
លោក​ ប៊ុន ធឿន ​រំឭក​ប្រាប់​ថា​មុន​កើត​ហេតុ​គ្រួសារ​មួយ​នេះ​បាន​​ឈ្លោះ​គ្នា​​ដោយសារ​​តែ ​​ប្តី​​ប្រចណ្ឌ​ប្រពន្ធ​ថា​លួច​​មាន​សហាយស្មន់​ជាមួយ​បុរស​ម្នាក់​។​ លុះ​​នៅ​ល្ងាច​​ថ្ងៃ​​ទី​​ ១១ ​ខែ​​វិច្ឆិកា​បន្ទាប់ពី​​ឈ្លោះ​គ្នា​ពួកគេ​បាន​​បបួល​គ្នា​ទៅ​​សាលា​ឃុំ​ ចង្ក្រង់​ផ្តិត​មេដៃ​លែងលះ​​គ្នា​​ហើយ​​ក៏​បបួល​គ្នា​​មក​ផ្ទះ​វិញ​។ ​ប៉ុន្តែ​នៅ​​ល្ងាច​នោះ​​ស្រ្តី​រងគ្រោះ​មិន​​បាន​​ទៅ​ដេក​នៅ​​ផ្ទះ​របស់​​ ខ្លួន​ទេ​មិន​តែ​ប៉ុណ្ណោះ​​ថែម​​ទាំង​​ទិញ​​ស្រា​​បបួល​​អ្នក​​ភូមិ​​ក្បែរ​ ​ផ្ទះ​នាង​​ផឹក​​សប្បាយ​លេង​​ផង​។ លុះ​នៅ​ម៉ោង​ ៦ ​ព្រឹក​​ថ្ងៃ​ទី​ ១៣ ​ខែ​វិច្ឆិកា​ស្រ្តី​​រងគ្រោះ​​បាន​​មក​ផ្ទះ​​​ប៉ុន្តែ​ត្រូវ​​ជន​​ដៃដល់​​ ជា​​ប្តី​​ទាញ​​កាំបិត​កាប់​ពី​​ក្រោយ​តែ​ម្តង​​ដោយ​​គ្មាន​សួរ​នាំ​អ្វី​​ ទេ​។
លោក​ឲ្យ​​ដឹង​​បន្ត​ថា​បន្ទាប់ពី​ជន​​ដៃដល់​កាប់​​ស្រ្តី​​រងគ្រោះ​ ស្លាប់​រួច​ក៏​រត់​ចូល​​ក្នុង​​ព្រៃ​​ក្រោយ​ផ្ទះ​ហើយ​​សមត្ថកិច្ច​​របស់​លោក ​បាន​ដាក់​​កម្លាំង​​ចូល​​តាម​​រុករក​ដោយ​ប្រើ​ពេល​​ប្រហែល​​​ ៣ ​ម៉ោង​​ ទើប​ឃើញ​ជនដៃដល់​​កំពុង​ពួន​​ក្នុង​គម្ពោត​ព្រៃ​ហើយ​​សមត្ថកិច្ច​ក៏​នាំ​ ខ្លួន​មក​ប៉ុស្តិ៍​​សួរនាំ​​ និង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​​ដើម្បី​ ចាត់ការ​​បន្ត​​​តាម​នីតិវិធី​ច្បាប់​៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment