ភ្នំពេញោ: ប្រហែលមកពីពេលថ្មីៗនេះ ឃើញតារាសម្តែងស្រីអ្នកមេម៉ាយចាយរាងកូនមួយ សាច់សខ្ចី ឆ យី ស្ងាត់ទីផ្សារសម្តែងទេដឹង បានជាមានបុរសមិនដឹងអត្តសញ្ញាណម្នាក់លបទូរស័ព្ទមកចរចាហៅនាងថតកុនសម្រាប់ទីផ្សារក្រៅប្រទេស តែស្តាប់ទៅមិនទំនងក៏ត្រូវព្រនង់សម្តីដៀលខ្លាំងៗហើយចោទថា «គឺជាមនុស្សប្រុសរោគចិត្ត» ទៀតផង។
ឮហើយ ឆ យី ខឹងសម្បាខ្លាំងដល់ទប់អារម្មណ៍មិនបានក៏តបសម្តីបែបលែងទុកមុខឲ្យ និងបានបញ្ចេញកំហឹងបង្ហោះសារតាមហ្វេសប៊ុកខ្លួន បង្កឲ្យមហាជន និងមិត្តភក្តិនាងភ្ញាក់ផ្អើលភ្លាមៗដែរ តែនាងមិនអាចដឹងពីមុខមាត់ពិតប្រាកដរបស់បុរសនោះឡើយ ដោយគ្រាន់តែបានដឹងលេខទូរស័ព្ទដែលបានទាក់ទងនាងប៉ុណ្ណោះ។
តារាស្រីដែលស្ងាត់ទីផ្សារសម្តែង តែមមាញឹកខ្លាំងនឹងការងារប្រកបអាជីវកម្មផ្ទាល់ខ្លួន ខាងលក់គ្រឿងផលិតផលរក្សាសម្ផស្សតាមអនឡាញ ហើយថ្មីៗផុសផុលនឹងរបរបន្ថែមថ្មីលក់ត្រីងៀត អ្នកនាង ឆ យី បានបង្ហើបប្រាប់ដើមចមនៃរឿងមានបុរសចម្លែក ដែលទូរស័ព្ទមកចចារបបួលនាងថតកុនឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «សុខៗ ក៏ស្រាប់តែមានបុរស ដែលស្តាប់សំឡេងទៅប្រហែលជាមានវ័យកណ្តាលមនុស្ស និងនិយាយភាសាបែបរៀបឫកពាដូចជាបុរសអាណិកជនអ៊ីចឹងដោយសួរនាងខ្ញុំ ថាចង់ថតកុនទេ? នាងខ្ញុំក៏និយាយតបវិញថា ថតកុនមានសាច់រឿងអ្វីដែរ? ហើយគេក៏ថា ថតកុនយកទៅចាក់បញ្ចាំងក្រៅប្រទេស ហើយគេចង់បាននាងខ្ញុំថតតែម្តង ដោយតម្រូវឲ្យថតសិចស៊ី។ ខ្ញុំក៏ប្រាប់ភ្លាមដែរថា បើមានឈុតថតសិចស៊ី និងស្រើប ស្រាលនោះ នាងខ្ញុំមិនថតឡើយ»។
តារាស្រីមេម៉ាយចាយរាងកូនមួយ ឆ យី បន្តថា៖ «ស្រាប់តែ បុរសនោះ ច្រឡោតថាឲ្យនាងថា យី! ពេលគេហៅថតឲ្យលុយមិនព្រមទេ ចុះកាលមុនសម្ញែងលេចលើលេចក្រោមឲ្យគេមើលទទេសោះនោះម៉េចក៏មិនប្រកែក! ដោយសារសម្តីបែបមើលងាយ និងមិនត្រូវលក្ខខណ្ឌនេះ ហើយធ្វើឲ្យនាងខ្ញុំខឹង ក៏និយាយលែងគោរពគេ ដាក់មួយប្រាវទៅវិញដល់បិទទូរស័ព្ទ។ មូលហេតុដែលនាងខ្ញុំថា គេជាមនុស្សរោគចិត្តព្រោះពេលទូរស័ព្ទមកនិយាយមិនសូវចំជាអ្នកដឹកនាំថតកុនអ្វីទេ ហើយក្រោយមកបន្តិច មានមិត្តភក្តិខ្ញុំខ្លះថា លេខនេះក៏ធ្លាប់ទូរស័ព្ទទៅពួកគេដែរ»។
មូលហេតុនៃការតាមរកអត្តសញ្ញាណវែករកមុខបុរសបបួលអ្នកនាង ឆ យី ដែលមហាជនល្បីខាងផូស្តរូបសិចស៊ី រអ៊ូ ចំពោះបណ្តាញទូរស័ព្ទដែលលក់ស៊ីមដោយសេរី មិនមានការយកអត្តសញ្ញាណប័ណ្ណ ឬសំណុំឯកសារសម្គាល់ច្បាស់លាស់។
ឆ យី ថា៖ «ខ្ញុំក៏ពឹងឲ្យខាងប៉ូលិស ដើម្បីស៊ើបរកអត្តសញ្ញាណម្ចាស់លេខទូរស័ព្ទនោះដែរ តែពិបាកត្រង់ថា ខាងប្រព័ន្ធទូរស័ព្ទនោះ មិនបានទទួលយកអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ពីអតិថិជនខ្លួន»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment