លោកតាដែលត្រូវមន្ត្រីកងរាជអាវុធហត្ថដោះលែងនោះឈ្មោះ នួន សាម៉ុន អាយុ៧០ឆ្នាំ មានទីលំនៅក្នុងស្រុកស្នួល ខេត្តក្រចេះ មានមុខរបរជាអ្នកដើរលក់កាំបិត ពូថៅ ហើយបានយកចំពាមកៅស៊ូ មកលក់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក និងត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនមកសួរនាំនៅទីបញ្ជាការស្រាល តំបន់A3(វាលព្រះមេរុ) ។ បើតាមលោក នួន សាម៉ុន បានប្រាប់ឲ្យដឹងថា រូបគាត់បានជិះកង់ពីខេត្តក្រចេះមកកាន់រាជធានីភ្នំពេញ ក្នុងបំណងលក់កាំបិត រណា ដែកឆាបនិងចំពាមកៅស៊ូ និងចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ។
លោកតាបន្តថា គាត់ជាអ្នកស្រែ មិនដឹងថាលក់ចំពាមកៅស៊ូខុសច្បាប់ និងត្រូវសមត្ថកិច្ចដកហូតនោះទេ ។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សុង លី បានឲ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះថា លោកតា នួន សាម៉ុន មានចំពាមកៅស៊ូសរុប៤២ ហើយគាត់លក់អស់២០ បានលុយ៦ម៉ឺនរៀល នៅសល់២២ទៀត ។
លោកស្នងការរងបន្តថា សម្ភារនិងថវិការបស់គាត់បានត្រូវដកហូតអំឡុងពេលសួរនាំ ប៉ុន្តែបានត្រូវដោះលែងនិងប្រគល់សម្ភារទាំងអស់ឲ្យគាត់វិញហើយ កាលពីយប់មិញ ហើយរូបគាត់(សុង លី) ក៍បានផ្តល់ថវិកា៥ម៉ឺនរៀល បាយ១កញ្ចប់និងទឹកបរិសុទ្ឋ១ដបជូនគាត់ពិសាតាមផ្លូវផងដែរ ៕
loading...
0 comments:
Post a Comment