យោងតាមសមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ កែវ កញ្ញា អាយុ១៨ឆ្នាំ ជាបុគ្គលិកក្លិបកំសាន្ត55 នៅក្រោយក្រុមហ៊ុនម៉ូប៊ីធែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្នាក់នៅផ្ទះលេខ១១៤៧ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ថា សពនារីរងគ្រោះត្រូវបានឃាតករយកខ្សែកាបពណ៌ខ្មៅរឹតកសម្លាប់ រួចយកអាវបិទមុខនិងរុំភួយជិត ព្រមទាំងយកខ្សែចងគោចង.ក ចងដងខ្លួន ចងជើង ហើយរុំនឹងកម្រាលពួកយកមកប្លុងចោលនៅគំនរសម្រាម .នៅតាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់មកត្រូវអ្នករើសអេតចាយកាយសំរាមឃើញបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕
ប្រភព៖ VD7NEWS
loading...
0 comments:
Post a Comment