យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបហាងទី១ឈ្មោះការាអូខេ (ជំនោររីករាយ) មានទីតាំងនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ដែលមានម្ចាស់ហាងឈ្មោះ អ៊ឹង ប៊ុន ឆាយ ភេទប្រុស អាយុ៥០ឆ្នាំ និងនារីចំនួន១៥នារីនាក់ ។
រីឯហាងទី២ ឈ្មោះការ៉ាអូខេ (ម្លប់ដូង) មានទីតាំងនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលមានម្ចាស់ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ២៣ឆ្នាំ និងនារី៩នាក់ បន្ទាប់មកបានបញ្ជូននារីទាំង២៤នាក់ ទៅសួរចម្លើយ និងអប់រំណែនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង រួចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ ។
ដោយឡែកម្ចាស់ហាងទាំង២ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ បើសិនរកឃើញថា ពិតជាមានបទល្មើស សេវ៉ាកម្ម និងផ្ដល់ទីតាំងឬទទួលផលពីសេវាកម្មទាំងនេះ ត្រូវប្រឈមនឹងការដាក់ទោសតាមច្បាប់ ៕
loading...
0 comments:
Post a Comment