ភ្នំពេញ: រំឭករូបថតស្និទ្ធស្នាល និងមិត្តរួមអាជីពភាពយន្តអំឡុងក្រោយឆ្នាំ ១៩៩០ ពីវង់ភ័ក្ត្រច្បាស់ក្រឡែត អតីតតារាសម្តែង លោក សម តារា ឱបកៀកកអ្នកនាង អម្ពរ ទេវី និងរូបថតជាមួយ អ្នកនាង សុខ ស្រីមុំ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏មានការដាក់ចម្ងល់ពីរូបថតបុរសវ័យជ្រេថ្ងាសធំទូលាយ ឈរកាន់កែវស្រា ភ្ជាប់ឃ្លាថា «តើនៅចាំគាត់ទេ?»។ ប៉ុន្តែក៏មានការទម្លាយចម្ងល់ផងដែរថា នេះជាលោក សម តារា អតីតតារាសម្តែងល្បីឈ្មោះសម័យមុន។
លើវិថីសិល្បៈបច្ចុប្បន្ន ទោះមិនសូវឃើញតារាសិល្បៈសម័យដើមបន្តអាជីពក្រៅពី អ្នកស្រី ឌី សាវ៉េត លោក ទេព រិន្ទដារ៉ូ លោក ជា ណូបូ លោក គន្ធ ដារ៉ាវណ្ណ និងលោក ចៅ ចាន់ណារី ជាដើម ក៏នៅមានតារាល្បីៗផ្ញើប្រាណរស់នៅបរទេស ក៏ឆ្លៀតហោះមកសម្តែងម្តងម្កាល ទាំងគ្មានមហិច្ឆតាបន្តអាជីពសិល្បៈនោះក្តី ដូចជាអ្នកនាង អម្ពរ ទេវី ជាដើម។
អ្វីដែលធ្វើឲ្យមហាជនជាច្រើនដាក់ចម្ងល់រំឭកកិត្តិសព្ទអតីតតារា សម្តែងដំណើរសង្ហាកាយវិការរហ័សរហួន សក់ញែក លោក សម តារា ទាំងដំណឹងគ្មានចេញចាកស្រុកកំណើត គឺថាតើលោកប្រកបអាជីពការងារអ្វី បានជាបាត់ដំណឹងសូន្យ សូម្បីស្រមោលវត្តមានបន្តិចក៏បាត់សូន្យនោះ។ យ៉ាងណាក៏ដោយ ចម្ងល់នេះ បែរជាលេចចេញនូវចម្លើយ ក្រោយពីបណ្តាញសង្គមមាន រូបថតបុរសវ័យជ្រេថ្ងាសទូលាយម្នាក់ ដែលគេមើលយូរបន្តិចទើបចំណាំបានថាជា អតីតតារាសម្តែងល្បីលោក សម តារា នោះ ខណៈសិល្បករជើងចាស់រួមជំនាន់ក៏ទទួលស្គាល់ថា រូបនោះគឺពិតជារូបលោកមែន។
លោក សម តារា ត្រូវបានតារាសម្តែងរួមជំនាន់បង្ហើបថា៖ «បើចាំ គាត់បានចូលប្រឡូកក្នុងអាជីពជាអ្នកសម្តែងភាពយន្តនៅក្នុងអំឡុងឆ្នាំ ១៩៨៦ ឆ្នាំ១៩៨៧ ជំនាន់ជាមួយគ្នានឹងលោក ទេព រិន្ទដារ៉ូ អ្នកនាង អម្ពរទេវី»។
ក្រៅពីសរសើរប្រជាប្រិយភាពសម្ដែងលោក សម តារា ពីប្រភពជារៀមច្បងលោក ដែលមានឋានៈផ្កាយពីរយោធា ប៉ុន្តែនៅបន្តអាជីពសិល្បៈសម្តែងក៏បង្ហាញថា៖ «ធ្លាប់ជួបនិយាយលេងជាមួយគាត់ (សម តារា) កាលពេលថ្មីៗ គាត់នៅភ្នំពេញ តែមហាជនបើជួបគាត់ក៏ប្រហែលជាមិនចំណាំគាត់បានដែរថាជា សម តារា តារាសម្តែង ព្រោះរូបរាងគាត់កាលពីនៅសម្តែងនិងឥឡូវខុសគ្នាស្រឡះ ដែលគាត់ឥឡូវធាត់ដុះពោះ ហើយសក់ក្បាលជ្រុះរលីង»។
លោកក៏បង្ហើបថា៖ «គាត់ក៏បានប្រាប់ថា គាត់ក៏នៅស្រឡាញ់ការងារសិល្បៈ គាំទ្រសិល្បៈសម្តែង ហើយនឹកឃើញការសម្តែងម្តងៗដែរ តែគាត់មិនអាចមកសម្តែងបានទេ ព្រោះគាត់ក៏មានឋានៈផ្កាយពីរដែរក្នុងជួរមន្ត្រីរាជការ»។
មន្ត្រីយោធាផ្កាយពីរ ដែលនៅតែបន្តអាជីពសិល្បៈ បានបញ្ជាក់ទៀតថា៖ «សម តារា គាត់សព្វថ្ងៃ បម្រើការងារនៅក្រសួងមហាផ្ទៃ ពាក់ផ្កាយពីរ កាន់ការងាររងភ័ស្តុភារ ដែលមានភរិយាជាក្មួយ លោក ជំទាវ ម៉ែន សំអន»៕

លោក សម តារា ឋានៈផ្កាយពីរ និងរូបលោក ជាមួយអ្នកនាង អម្ពរ ទេវី ពីអតីតកាល។
ប្រភព៖ ភ្នំពេញប៉ុស្ត៏loading...
0 comments:
Post a Comment