វៀតណាម​១៤​នាក់ទៀតហើយ ឃាត់ខ្លួន​រកឃើញ​ថតចម្លង​បង្កាន់ដៃខុសច្បាប់

loading...
ភ្នំពេញ៖  កាលពី​​រសៀល​ថ្ងៃ​ទី​ ១៥វិច្ឆិកា២០១៦ម្សិលមិញ​នេះ សមត្ថកិច្ច​បាន​ចាប់ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ១៤នាក់ដែល​បាន​ប្រើប្រាស់​បង្កាន់ដៃ ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​ថតចម្លង​ខុសច្បាប់​។​
​ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សិឡា បានឲ្យដឹងថា ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៤​នាក់ ដែល​ប្រើប្រាស់​បង្កាន់ដៃ​ត្រួតពិនិត្យ​ជនបរទេស ថតចម្លង​ដោយ​ខុសច្បាប់ ហើយ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី ដោយ​តុលាការ​សម្រេច​ដាក់​ជន​ត្រូវ​ចោទ ជនជាតិ​វៀតណាម​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​តម្រូវ​ឲ្យ​ជាប់​កាតព្វកិច្ច​មួយ​ចំនួន​ដូចជា មិន​ឲ្យ​ផ្លាស់ប្តូរ​ទីលំនៅ​តម្កល់​ប្រាក់​ចំនួន​ពីរ​លាន​រៀល ។​ល​។​
​ ប្រភព​ដដែល​បន្ថែមថា ជនជាតិ​វៀតណាម​ទាំងនេះ​ជំនាញ​នឹង​ចាត់ការ​បន្ដ ដោយ​ត្រូវ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពី​បទ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ តាម​បញ្ញត្តិ​មាត្រា​៦២៨ នៃ​ក្រម​ព្រហ្មទណ្ឌ ឲ្យ​គោរព​កាតព្វកិច្ច​ដូចខាងក្រោម ៖
​ទី​១៖ មិន​ត្រូវ​ផ្លាស់ប្តូរ​លំនៅដ្ឋាន ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​ចៅក្រម​ស៊ើបសួរ​, ទី​២៖ ត្រូវ​បង្ហាញខ្លួន​រៀង​រាល់​មួយ​ខែម្តង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ គឺ​ថ្ងៃ​ទី​១ នៃ​ដើមខែ​នី​មួយៗ​, ទី​៣៖ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ ពី​គ្រប់​បុគ្គល​ដែល​បាន​ចាត់តាំង ដោយ​ចៅក្រម​ស៊ើបសួរ​, ទី​៤៖ ត្រូវ​ដាក់​ប្រាក់​ធានា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន​២​លាន​រៀល ក្នុងអំឡុងពេល​៤​សប្តាហ៍ គិត​ត្រឹម​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​, ៥៖ លោក​ប្រធាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​បឹង​សាឡាង ត្រូវ​អនុវត្ត​ដីកា​សម្រេច​នេះ និង​រាយការណ៍​ជូន​ចៅក្រម​ស៊ើបសួរ ក្នុងករណី​ដែល​ជន​ត្រូវ​ចោទ​មិន​គោរព តាម​កាតព្វកិច្ច​ខាងលើ​។​
​ជាមួយគ្នានេះ លោក​បញ្ជាក់ថា បើសិន​ជា​ជន​ត្រូវ​ចោទ​គេចវេស ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ អាច​សម្រេច​ឲ្យ​ឃុំខ្លួន ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន​បាន​៕
aviary-image-1479259140762-600x349aviary-image-1479259059561-600x343 
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment