នារីរងគ្រោះមានឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្នុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ ចំណែកជនសង្ស័យឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានដេកក្នុងបន្ទប់ជាន់លើ ហើយបានស្រែកហៅនារីរងគ្រោះឲ្យយកទូរស័ព្ទឲ្យខ្លួន។ ពេលនាងយកមកឲ្យ ជនសង្ស័យក៏បានចាប់ទាញដៃនាងចូលបន្ទប់ធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្តង។ ក្រោយកើតហេតុ នារីរងគ្រោះបានទូរស័ព្ទទៅបងប្អូនប្រាប់ដំណើររឿងហើយក៏ត្រូវបងប្អូននាង ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបញ្ជូនខ្លួនទៅសួរនាំ ដើម្បីស្រាវជ្រាវ និងចាត់ការបន្ដ៕
loading...
0 comments:
Post a Comment