វិធីសាស្ត្រមួយចំនួនដើម្បីថែទាំរោមលើប្រដាប់ភេទឱ្យបានល្អ
ការស្ទីម ឬចំហុយ
តារាល្បីៗមួយចំនួនបានទម្លាយនូវអាថ៌កំបាំងថា ពួកគេបានទទួលអត្ថប្រយោជន៍ពីការស្ទីមតំបន់ប្រដាប់ភេទរបស់ពួកគេ។ វិធីនេះ គឺត្រូវអង្គុយលើឧបករណ៍មួយតែមានផ្ទុកនូវប្រភេទតែ mugwort ផ្សំជាមួយរុក្ខជាតិហិរដទៃផ្សេងទៀត ដែលត្រូវដាក់នៅពីក្រោមទ្វារមាស។ វិធីអនុវត្តតាមក្បួនចិននេះគឺ ចំហាយទឹកបានចូលទៅក្នុងខ្លួន, លាងសម្អាតទ្វារមាស, ស្បូន និងកម្ចាត់មេរោគឆ្លង។
អ្នកជំនាញផ្នែករោគស្ត្រីបាននិយាយថា តែទោះបីជាយ៉ាងណា ត្រូវមានការប្រុងប្រយ័ត្នចំពោះការអនុវត្តនេះ។ គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបានអះអាងថា ចំហាយទឹកក្តៅអាចបណ្តាលឱ្យរលាកទ្វារមាស និងបបូរទ្វារមាសឬក៏អត់ទេ។
ទឹកថ្នាំសម្រាប់បាញ់លាងទ្វារមាស
ស្ត្រីជាច្រើនប្រើទឹកថ្នាំបាញ់លាងនេះដើម្បីសម្អាតទ្វារមាស ប៉ុន្តែយោងទៅតាមវេជ្ជបណ្ឌិតឱ្យបានដឹងថា នេះមិនមែនជារឿងមួយត្រឹមត្រូវទេ។
ការបាញ់ទឹកថ្នាំលាងអាចបណ្តាលឱ្យឆ្លងមេរោគដែលអាចបណ្តាលឱ្យគ្មាន កូន និងអាចឆ្លងមេរោគតាមរយៈការរួមភេទ។ កន្លែងតែមួយគត់ដែលគួរសម្អាតឱ្យបានទៀងទាត់ គឺ ស្បែកនែកខាងក្រៅទ្វារមាស ដែលហៅថា បបូរទ្វារមាស។ ត្រូវជូតសម្អាតពីមុខទៅក្រោយ នៅពេលប្រើប្រាស់បន្ទប់ទឹករួច និងលាងសម្អាតបបូរទ្វារមាសថ្នមៗ ដោយគ្រាន់តែប្រើទឹកក្តៅឧណ្ឌៗរបស់ទឹកផ្កាឈូក។
ប្រើម្សៅសាប៊ូ និងសាប៊ូដុំក្លិនក្រអូបខ្លាំង
មនុស្សស្ទើតែគ្រប់គ្នាធ្លាប់ឡើងកន្ទួលក្រហមបណ្តាលមកពីសាប៊ូដុំ ឬផលិតផលសម្អាតផ្សេងៗទៀត ហើយវាមិនត្រឹមតែធ្វើឱ្យរោលលើស្បែកប៉ុណ្ណោះទេ តែវាក៏អាចបណ្តាលឱ្យឆ្លងមេរោគក្នុងតម្រងនោម និងរលាកទ្វារមាសផងដែរ។ សាប៊ូដុំបង្កើតឡើងមកដើម្បីកម្ចាត់ជាតិខ្លាញ់ដែលការពារស្បែក និងបណ្តាលឱ្យស្បែកស្ងួត។ នៅពេលសារធាតុពីធម្មជាតិដែលមាននៅក្នុងទ្វារមាស និងបបូរទ្វារមាសត្រូវបានកម្ចាត់អស់ ការឆ្លងមេរោគ និងឡើងកន្ទួលរមាស់នឹងចាប់ផ្តើមកើតមានឡើង។ ឧស្សាហ៍ប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតប្រដាប់ភេទរបស់អ្នក ក្នុងកំឡុងពេលងូតទឹកផ្កាឈូក។
ការចោះរន្ធ
បើទោះបីជាវាធ្លាប់មានការពេញនិយមខ្លាំងអស់ជាច្រើនឆ្នាំ តែវានៅតែមិនទាន់ត្រូវបានគេទទួលស្គាល់នៅឡើយ។ ដំបូងឡើយបើនិយាយចំពោះសុខភាពទ្វារមាសវិញ ការធ្វើបែបនេះពិតជាមិនល្អឡើយ។ ឧទាហរណ៍៖ វាពិបាកនឹងអាចដឹងណាស់ ថាតើការចោះរន្ធកំពុងតែប្រើវិធីត្រឹមត្រូវ និងប្រើឧបករណ៍មានអនាម័យដើម្បីធ្វើការចោះរន្ធ ឬអត់។ ការចោះរន្ធអាចធ្វើន៍ឡើងកន្ទួលក្រហម អាចឱ្យបាក់តេរី និងមេរោគចូលទៅក្នុងតំបន់ប្រដាប់ភេទបាន។
ប្រើប្រេងព្យាបាលដោយខ្លួនឯង
ប្រេងសំខាន់ៗអាចប្រើព្យាបាលស្ទើគ្រប់កន្លែងលើរាងកាយ ប៉ុន្តែលើកលែងតែចំពោះសុខភាពទ្វារមាស នេះជាអ្វីមួយដែលអ្នកមិនត្រូវប្រើត្រង់កន្លែងនេះឡើយ។ វេជ្ជបណ្ឌិតជាច្រើនបាននិយាយប្រាប់ឱ្យដឹងថា អ្នកជំងឺដែលចូលមកក្នុងការិយាល័យដើម្បីព្យាបាលបញ្ហារលាក, ឆ្លងមេរោគ និងរោលកន្ទួល សុទ្ធតែបណ្តាលមកពីការប្រើប្រេងសំខាន់ៗ ដើម្បីព្យាបាលបញ្ហាទ្វារមាស។ ប្រេងទាំងនេះមានកម្លាំងខ្លាំង ហើយវាមិនគួរត្រូវបានប្រើលើតំបន់សម្រើបឡើយ។
វិធីពង្រឹងសុខភាពទ្វារមាសរបស់អ្នក
ញ៉ាំទឹកដោះគោជូរ និងសារធាតុប្រូបាយអូទិច សារធាតុប្រូបាយអូទិចមាននៅក្នុងទឹកដោះគោជូរ និងថ្នាំគ្រាប់នាំយកនូវបាក់តេរីជំនួយដល់ទ្វារមាស។ នៅពេលបាក់តេរីអាក្រក់អាចយកឈ្នះលើបាក់តេរីល្អនៅក្នុងទ្វារមាសបាន ជំងឺមេរោគផ្សិតនឹងកើតមានឡើង។ ការទទួលទានអាហារដែលមានសារធាតុប្រូបាយអូទិច និងញ៉ាំទឹកដោះគោជូរអាចជួយរក្សាសមតុល្យបាក់តេរីល្អៗ និងចៀសឆ្ងាយពីការឆ្លងមេរោគផ្សិត។
ខ្ទឹមស
ការទទួលទានខ្ទឹមសជារៀងរាល់ថ្ងៃ អាចជួយរក្សាសមតុល្យក្នុងទ្វារមាស និងចៀសផុតពីការឆ្លងមេរោគ។
ធ្វើលំហាត់ប្រាណយូហ្គា
លំហាត់ប្រាណនេះអាចជួយដល់អ្នកដែលមានបញ្ហាលេចនោម, ជួយពង្រឹងសាច់ដុំត្រគាក, ប្លោកនោម, ស្បូន និងទ្វាមាស។
លំហាត់ទ្វារមាស
លំហាត់ទ្វារមាសនេះតម្រូវឱ្យច្របាច់ទ្វារមាសរបស់អ្នក ដូចទៅនឹងអ្នកកំពុងព្យាយាមទប់នោមដែរ, អាចជួយពង្រឹងភ្នាសទ្វារមាស និងសាច់ដុំត្រគាក។ លំហាត់ទ្វារមាសគួរតែធ្វើឱ្យបានជារៀងរាល់ថ្ងៃឱ្យបាន ៥វិនាទី និងធ្វើម្តងទៀតពី ១៥-២០ ដងក្នុងមួយលើកៗ៕
ប្រភព៖ ខ្មែរប្រពៃ
loading...
0 comments:
Post a Comment