មកដល់ពេលនេះ​ រកឃើញ​៣នាក់ហើយ !! ខណៈ​ក្មេង​ម្នាក់ទៀត​នៅ​បន្តបាត់​

loading...
ខេត្តកំពត៖  នៅរសៀលថ្ងៃទី១៥វិច្ឆិកា២០១៦នេះសព ស្រ្តីរងគ្រោះដែលជាភរិយារបស់នាយការិយាល័យសុខាភិបាលខេត្តកំពត (ត្រូវបានរកឃើញហើយ) ប៉ុន្តែកូនរបស់គាត់នៅមិនទាន់រកឃើញនោះទេ ដោយកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមរកបន្តទៀត។
យោងតាម​ប្រភព​ព័ត៌មាន​ឲ្យដឹង​ថា​ អ្នកស្លាប់មាន(ចំនួន៤នាក់)ហើយរកឃើញសព៣នាក់ហើយ គិតត្រឹមរសៀលថ្ងៃនេះ។​ ជាមួយគ្នានេះ សម្រាប់ម្ចាស់ទូកទេសចរណ៍មួយនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១៦ មានករណីគ្រោះថ្នាក់មួយបានកើតឡើង ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត រហូតស្លាប់ស្រ្តីវ័យចំណាស់ម្នាក់ និងបាត់ខ្លួន៣នាក់ ក្រោយទូកទេសចរណ៍ដ៏ធំមួយផ្ទុកមនុស្សជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការជ្រួលច្របល់ អ្នកនៅលើទូក រហូតធ្លាក់ចូលទឹកតែម្តង។
មក​ដល់ម៉ោង​នេះ​សមត្ថកិច្ច​ចម្រុះ​នៅ​តែបន្ត​រុករក​នៅ​ឡើយ​ខណៈ​ក្មេង​ ម្នាក់​ជាកូន​របស់​នាយការិយាល័យសុខាភិបាលខេត្តកំពតដែលទើបតែរកឃើញសពម្ដាយ ជាង១ម៉ោងមុននេះ, នៅមិនទាន់រកឃើញនោះទេកូនរបស់គាត់៕
fn-2016-11-14-20-52-15-1fn-2016-11-14-20-52-14-0 
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment