១. មានវ័យប្រហាក់ប្រហែលគ្នា
កុំឲ្យខុសគ្នាឆ្ងាយពេក បើប្រពន្ធក្មេង ចំណែកឯអ្នកមានវ័យចាស់ ចូលក្បួនបរា មិនសុខចម្រើនទេ។
២. យល់ចិត្តថ្លើមគ្នា
ស្រឡាញ់គ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមក មានអធ្យាស្រ័យដល់គ្នា អាចរស់នៅជាមួយគ្នាកើត។
៣. ប្រព្រឹត្តតាមចិត្តគ្នា
ពេល ប្តីចង់ធ្វើចង់រកអ្វី ត្រូវចេះជួយជ្រោមជ្រែងលើកទឹកចិត្តគ្នាទៅវិញទៅមក មិនត្រូវអង្គុយចាំចាប់កុំហុសគ្នាទេ។
៤. ចង់បានទ្រព្យតាមគន្លងធម៌
បានដោយសុចរិតទៀងត្រង់ ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង មិនមែនជាស្ត្រីល្មោភលោភលន់ហួសហេតុនោះទេ។
៥. មានកូន
មិនមែនជាស្ត្រីអា អត់កូន នេះជាកត្តាមួយដ៏សំខាន់ដែលបុរស់ៗគ្រប់រូបរូបតែងតែចង់បាន ដើម្បីបន្តពូជពង្សវង្សត្រកូលរបស់ខ្លួន។
៦. មានចរិយាមារយាទសមរម្យ
ចេះគោរពចាស់ទុំ រៀមច្បង មិនតម្កើងឬកចើងម៉ើងឆ្មើងឆ្មៃ មើលងាយអ្នកដទៃ។ មានសម្តីពិរោះពិសា ផ្អែមល្ហែម ចេះដឹងខុសត្រូវគួរមិនគួរ។
៧. ដឹងទុក្ខធុរ
បម្រើបាយទឹក បោកគក់សម្លៀកបំពាក់ បោសច្រាសកន្លែងដេក ទីសំណាក់អាស្រ័យឲ្យបានស្អាតបាតជាដើម។
«ខ្មៅដូចអំបែង ចេះតុបចេះតែង ម្ហូបពេញថាស សដូចចាន មារយាទមិនបាន ដូចឆ្កែក្រោមផ្ទះ។»
ប្រភព៖ ខ្មែរប្រពៃ
loading...
0 comments:
Post a Comment