ភ្នំពេញ ៖ ស្ត្រីម្នាក់បាននាំប្រុសស្នេហ៍ របស់ខ្លួន ចូលផ្ទះសំណាក់ អប្បរា បន្ទាប់ពីខ្លួន សុំលែងប្តី ប៉ុន្តែមិនទាន់ដាច់ ស្រេចគ្នាផង ហើយត្រូវប្តីតាមទាន់ ប្តឹងឲ្យនគរបាល ឃាត់ខ្លួន ។ ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ ស្ថិត ក្នុងផ្ទះសំណាក់អប្សរា ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ដាវីត អាយុ៣១ឆ្នាំ រស់ភូមិព្រៃព្រីងខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍ជ័យ មានប្តីឈ្មោះ ភោគ សុខឃឿង អាយុ៤៩ឆ្នាំ មានមុខជាមន្ត្រីបរិស្ថាន រាជធានីភ្នំពេញ រស់នៅជាមួយគ្នានិងប្រុសថ្មី មាន ឈ្មោះ ជី ខេង ៤៩ឆ្នាំ រស់នៅភូមិតាំងគោក ឃុំ ស៊ូយោង ស្រុកបារាយ ខេត្ត កំពង់ធំ ។បុរសជាប្តីបានឲ្យដឹងថា កាលពីអំឡុងចុងឆ្នាំ១០១៣ គាត់ឃើញប្រពន្ធ របស់គាត់ចេះតែដើរ ចោលផ្ទះ គាត់ក៏មានការងឿងឆ្ងល់ ក្រោយមកគាត់បានដាក់ប្រព័ន្ធ ជីភីអេស ក្នុងម៉ូតូ ពេលដែលប្រពន្ធ របស់គាត់ជិះម៉ូតូ ទៅណាមក ណាគាត់បានតាមដាន មួយរយះ ក៏ប្រទះឃើញប្រពន្ធ នាំសហាយចូលផ្ទះសំណាក់ ខាងលើក៏ប្តឹងឲ្យនគរបាល ឃាត់ខ្លួនតែម្តងទៅ។
ប៉ុន្តែ នគរបាលបានបញ្ជាក់ថា បុរសជាសហាយស្មន់ ខាងលើ ទាល់តែប្រពន្ធ របស់គាត់ប្តឹង ទើបឃាត់ខ្លួន បើពុំមានបណ្តឹង ពីប្រពន្ធគេនោះទេ គឺមិនឃាត់ខ្លួន នោះឡើយ រីឯស្ត្រីខាងលើត្រូវឃាត់ខ្លួន ពីព្រោះប្តីជាអ្នកប្តឹង ៕
ប្រភព ភ្នំពេញថ្មី
loading...
0 comments:
Post a Comment