អាជ្ញាធរសាលា រាជធានីភ្នំពេញត្រៀមដាក់ពង្រាយកម្លាំងនគរបាលចំនួន ១៤៥០នាក់ និងអាវុធហត្ថរាជធានីភ្នំពេញចំនួន ២១០នាក់ ការពារក្បួនដង្ហែសពលោក កែម ឡី ចាប់ពីវត្តពោធិ៍យារាម ហៅវត្តចាស់ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល តាមផ្លូវជាតិ លេខ៣ នៅថ្ងៃទី២៤ កក្កដាខាងមុខ។
បើតាមផែនការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ក្នុងពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ចុះថ្ងៃទី២២ ខែកក្កដានេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃពីសភាពការណ៍សន្តិសុខអាចកើតឡើងមួយចំនួន ដែលនាំឲ្យអាជ្ញាធរត្រូវការពារ ក្នុងនោះ រួមមាន ទី១, ពួកអមិត្ត និងអង្គការសង្គមស៊ីវិល មួយចំនួនអាចមានសកម្មភាពបំពុលបរិយាកាសសង្គមតាមរយៈ ការឃោសនាសង្គ្រាមចិត្តសាស្ត្រ លើកបដា បាចខិតប័ណ្ណអនាមិក ស្រែកតាមឧឃោសនស័ព្ទ បំផុសញុះញង់ប្រជាពលរដ្ឋឲ្យមានភាពជ្រួលច្របល់ សំដៅដល់ការបង្កចលាច ក្នុងពេលដង្ហែសព។
២, ពួកក្រុមជ្រុលនិយម ដែលមាននិន្នាការក្នុងការប្រឆាំងអាចជ្រៀតចូលក្នុងក្បួនដង្ហែ បង្កសកម្មភាពផ្សេងៗ ដូចជា ដាក់គ្រឿងផ្ទុះ ឫប្រើប្រាស់អាវុធបាញ់ ចូលក្បួនដង្ហែ បង្កឲ្យមានអសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីទំលាក់កំហុសដល់រដ្ឋាភិបាល។ និងទី ៣, សភាពការណ៍សណ្តាប់ធ្នាប់សាធារណៈ អាចនឹងកើតឡើងស្មុគស្មាញជុំវិញការកកស្ទះចរាចរណ៍តាមទីសាធារណៈដូចជា ទីផ្សារ រោងចក្រ និងសហគ្រាសជាដើម ពិសេសគឺ តាមដងផ្លូវសំខាន់ៗ។
លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បានបង្គាប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវដាក់កម្លាំងតាមគោលដៅឲ្យបានមុនម៉ោង ៥កន្លះព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីក្បូនដង្ហែសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ ថ្មី
loading...
0 comments:
Post a Comment