ចៅ​អ​ធិ​កា​រ​វ​វ​ត្តនា​គ​វ័​ន្ត​បា​ន​​ប្រ​​​ជុំ​​ហា​​ម​ព្រះ​ស​ង្ឃ​មិ​ន​ឱ្យ​និ​ម​ន្ត​ហែ​ស​ព​ប​ណ្ឌិ​ត​ ​កែ​ម​ ​ឡី ​ព្រោះ​ថា​ ​ជា​រឿ​ង​ន​យោ​បាយ​ ​​

loading...

ព្រះសង្ឃមួយចំនួនដែលកំពុងគង់អាស្រ័យស្នាក់នៅដើម្បីរៀនសូត្រក្នុងវត្តនាគវ័ន្តបានមានសង្ឃដីការប្រាប់វិទ្យុសម្លេង
ព្រះសង្ឃឯករាជ្យថា ក្នុងអំឡុងពេលឡើងសូត្រធម៌នមស្សការក្នុងព្រះវិហារកាលពីយប់ថ្ងៃទី២២ កក្កដា ព្រះចៅអធិការ
វត្តបានប្រជុំហើយបានធ្វើការហាមប្រាមព្រះសង្ឃមិនឱ្យនិមន្តចូលរួមដង្ហែសពរបស់លោកបណ្ឌិត កែម ឡី នោះទេ ។
ព្រះសង្ឃ១អង្គសុំមិនបញ្ចេញព្រះនាមបានមានសង្ឃដីការបញ្ជាក់នៅព្រឹកថ្ងៃទី២៣ កក្កដា នេះថា ព្រះចៅអធិការវត្តនាគ
វ័ន្តព្រះនាម ងិន ឃីម បានហាមប្រាមព្រះសង្ឃដែលកំពុងគង់នៅវត្តនាគវ័ន្តមិនឱ្យនិមន្តចូលរួមដង្ហែសពរបស់បណ្ឌិត
កែម ឡី នេះ ដោយចាត់ទុកថា ជារឿងបុគ្គល និងខ្លាចជារឿងនយោបាយផ្សេងពីនេះ « សម្លេង » ។
វិទ្យុសម្លេងព្រះសង្ឃឯករាជ្យមិនទាន់អាចសុំការបញ្ជាក់ពីព្រះចៅអធិការវត្តនាគវ័ន្តព្រះនាម ងិន ឃីម បាននៅឡើយទេ
រហូតមកទល់ព្រឹកថ្ងៃទី២៣ កក្កដា នេះ ដើម្បីបំភ្លឺចំពោះបញ្ហាលើកឡើងរបស់ព្រះសង្ឃដែលកំពុងគង់ស្រ័យនៅក្នុងវត្ត
ជាមួយគ្នា ។ យ៉ាងណាព្រះសង្ឃជាច្រើនអង្គនៅក្នុងវត្តនេះនៅតែបង្ហាញជំហរដដែលថា នឹងចូលរួមដង្ហែសពរបស់
លោកបណ្ឌិត កែម ឡី ទោះជាមានការហាមប្រាមពីចៅអធិការបែបនេះក៏ដោយចុះ ។
ឆ្លើយតបនឹងបញ្ហានេះស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាសមាជិកគណកម្មការបុណ្យសព
បណ្ឌិត កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានថេរដីការបញ្ជាក់ថា ការដង្ហែសពរបស់លោកបណ្ឌិតនេះ មិនមែន
ជារឿងនយោបាយដូចការចោទប្រកាន់នោះឡើយ ព្រះអង្គមានសង្ឃដីការថា ការចោទប្រកាន់បែបនេះ គឺជាការបង្ហាញ
ពីភាពល្ងង់ខ្លៅរបស់ព្រះសង្ឃក្នុងនាមជាចៅអធិការវត្តតែប៉ុណ្ណោះ  « សម្លេង » ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ជាក់លើនេះទៀតថា ការហាមប្រាមបែបនេះ គឺជាការហាមឃាត់ព្រះសង្ឃមិនឱ្យ
ក្រេបជញ្ជក់យកសូម្បីតែសេចក្ដីល្អដែលធ្វើសម្រាប់បណ្ឌិតដ៏មានតម្លៃ១រូបដែលត្រូវបានប្រជាពលរដ្ឋខ្មែររាប់លាន់នាក់
ទាំងក្នុង និងក្រៅប្រទេសសម្ដែងការសោកស្ដាយចំពោះការបាត់បង់ ។ យ៉ាងណាព្រះតេជគុណ ប៊ុត ប៊ុនតិញ បញ្ជាក់
ថា បើសិនជាព្រះចៅអធិការវត្តនាគវ័ន្តហាមហើយចាត់ទុករឿងនេះជារឿងនយោបាយ នោះគឺព្រះអង្គខ្លួនឯងហើយ
ដែលជារឿងនយោបាយនោះ ព្រះហាមប្រាមគេមិនឱ្យធ្វើសូម្បីតែសេចក្ដីល្អ ៕

ប្រភព៖ http://www.imnsj.org/?p_tumpor=social-news&p_peasa&p_laikreang=2231
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment