ខេត្តកំពង់ចាម ៖ លោកតាពោះម៉ាយអាយុ៧៧ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានស្រុកព្រៃឈរ ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបែកធ្លាយរឿងចាប់រំលោភចៅស្រីបង្កើត ម្នាក់អាយុ ១៦ឆ្នាំ រហូតមានផ្ទៃពោះ៦សប្តាហ៍ ការឃាត់ខ្លួនលោកតាល្មោភកាមនេះសមត្ថកិច្ចបានធ្វើឡើងយោងតាមពាក្យ បណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ដោយឃើញអាការៈរបស់កូនមិនស្រួលហើយបាននាំទៅឲ្យគ្រូពេទ្យពិនិត្យ ទើបបែកធ្លាយកាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី៧ មិថុនា ២០១៥ ស្ថិតនៅភូមិទន្លេស ឃុំត្រពាំព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ |
ឪពុកបង្កើតក្មេងស្រីរងគ្រោះ ឈ្មោះ វន័ ទ្រូ អាយុ ៤៥ឆ្នាំ រស់នៅភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានឲ្យដឹងថា បន្ទាប់ពីខ្លួនមានប្រពន្ធក្រោយ បានទៅរស់នៅកន្លែងផ្សេង ទុកឲ្យក្មេងស្រីរងគ្រោះ ឈ្មោះ ប.ល.ដ អាយុ ១៦ឆ្នាំ ឈ្មោះប.ល.ដ អាយុ ១៦ឆ្នាំ រស់នៅជាមួយ លោកតាបង្កើត តាំងពីតូចក្រួចឆ្មា បន្ទាប់ពីម្តាយបង្កើតរបស់នាងបានស្លាប់។ ជនសង្ស័យ មានឈ្មោះ ឡឹង ហម អាយុ ៧៧ឆ្នាំ នៅភូមិឃុំខាងលើ បានរងការចោទប្រកាន់ថា បានរំលោភចៅស្រីបង្កើត ៦លើក ជាបន្តបន្ទាប់ ចាប់ពីក្នុងកំឡុង មុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៥ មកម្ល៉េះ គ្រាដែលនាង រស់នៅជាមួយគាត់ តាំងពីតូចមកនោះ។
ការប្តឹងនេះបានកើតឡើង បន្ទាប់ពីឪពុកក្មេងស្រីរងគ្រោះ មានការសង្ស័យ ក៏នាំកូនទៅពិនិត្យផ្ទៃពោះ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ដោយគ្រូពេទ្យ បានបញ្ជាក់ថា នាងមានផ្ទៃពោះ ៦សប្តាស៍ទៅហើយ។ យ៉ាងណាក៏ដោយ ករណីនេះ លោកតាជាប់ចោទ បានបដិសេធថា ខ្លួន មិនបានប្រព្រឹត្ត ដូចការចោទប្រកាន់ទេ ដោយអះអាងថា ធ្វើអីចឹងទៅមិនរួចរួច ព្រោះចៅគាត់មិនគ្រប់ទឹក។ ករណីនេះសមត្ថកិច្ច គ្រាន់តែឃាត់ខ្លួនលោកតា មកសួរនាំប៉ុណ្ណោះ
loading...
0 comments:
Post a Comment