រាជធានីភ្នំពេញ ៖ លោក សាន ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ និងជាប្រធានក្រុមផ្នែកយកព័ត៌មានគេហទំព័រខ្មែរ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះ បាននាំយកអំណោមសប្បុរសធម៌ជាអាវយឺតពណ៌សមានរូបបណ្ឌិតកែម ឡី ទៅចែកជូនដល់ប្រជាពលរដ្ឋនៅកន្លែងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី នៅវត្តពោធិ៍យារាម ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ លោក សាន ប៊ុនធឿន បានឲ្យដឹងដែរថា ថ្ងៃនេះលោកយកអំណោយរបស់សប្បុរសជនជាអាវយឺតសមានរូបលោកបណ្ឌិត កែម ឡី មកចំនួន៦០០អាវ ហើយថ្ងៃស្អែកនឹងយកមកជាង១ពាន់អាវទៀតដើម្បីចែកជូនប្រជាពលរដ្ឋសម្រាប់ពាក់ក្នុងពិធីដង្ហែសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី២៤កក្កដាខាងមុខនេះ ។
loading...
0 comments:
Post a Comment