(កម្ពុជា)– សេវាទំនាក់ទំនងសង្គមមួយឈ្មោះ BigoLive ដែលប្រតិបត្តិការលើប្រព័ន្ធ ទូរស័ព្ទស្មាតហ្វូន ក្លាយជាទីកន្លែងសេវាលក់ខ្លួន ពង្វក់យុវជនខ្មែរ និង ជាតំបន់ចាប់ជំរឹត តាម Internet ។
មន្រ្តី FBI បានព្រមានដល់អ្នកប្រើប្រាស់ សេវាទំនាក់ទំនង Bigo Live អោយមានការប្រុងប្រយ័ត្នក្នុង Live ជារូបភាព វិឌីអូ ពាក្យសម្តី ដែលអាចក្លាយជាកម្មវត្ថុនៃគោលបំណង របស់ពួកឧក្រឹដ្ឋជន ចាប់ជំរឹតតាមបណ្តាញ Internet ដែលពួកឧក្រឹដ្ឋជន បានថតរូប ឬ ជាវិឌីអូរបស់អ្នកប្រើប្រាស់ ទៅដើម្បីជំរឹតទារប្រាក់ ឬ អ្វីមួយ ។
ករណីខាងលើនេះបានកើតមានរួចហើយ នៅប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបូរី អាមរិក តែវ៉ាន់ ជប៉ុន ចិន ។ល។ មិនត្រឹមតែប៉ុណ្ណោះ សេវា BigoLive ក៏បានពង្វក់យុវជនទូទំាងពិភពលោក អោយភ្លេចការសិក្សារ ការបំពេញការងារនានា ផងដែរ ។
ជុំវិញករណីនេះ លោក សុវណ្ណា មន្រ្តីអង្គការសង្គមស៊ីវិល ផ្នែកតាមដានស្ថានការណ៍សន្តិសុខសង្គម បានមានប្រសាសន៍ថា ៖ ចំពោះសេវាទំនាក់ទំនងសង្គម BigoLive វាពិតជាមានគ្រោះថ្នាក់ដល់ប្រើប្រាស់ និង ធ្វើអោយប៉ះពាល់ដល់ការសិក្សាអប់រំ របស់យុវជនខ្មែរ និង ប៉ះពាល់ដល់បុគ្គលិកបំរើរការងារតាមស្ថាប័ន នានា ផងដែរ ព្រោះពួកគេញៀននិងការ អានសារ ឬ ឆ្លើយឆ្លងនិងអ្នកដែល Chat ជាមួយពូកគេ និង ពេលខ្លះពួកគេអាចធ្វេសប្រហែស ណាមួយក្នុងការ Live ជាវិឌីអូ ដែលបានធ្វើអោយពួកឧក្រឹដ្ឋជន ចាប់បានរូបភាពមិនសមរម្យ ឬ សម្តីកាយវិការ ឬ គេអាចយករូបភាពទៅក្រឡៃ កាត់ត ដើម្បីធ្វើការជំរឹតទារប្រាក់ ឬ អ្វីផ្សេងៗ ។
លោក បានផ្តំាផ្ញើដល់យុវជនខ្មែរជាពិសេសអាណាព្យាបាល អោយពិនិត្យ និងតាមដាន សកម្មភាពកូនៗរបស់ខ្លួន ដើម្បីកុំអោយមានការ គ្រោះថ្នាក់ទៅថ្ងៃក្រោយជាយថាហេតុ ។
មិនតែប៉ុណ្ណោះ គេសង្កេតឃើញថាក្នុងបណ្តាញនេះ គឺមានស្រ្តីរកស៊ីផ្លូវភេទជាច្រើនបានប្រើប្រាស់ ដើម្បីស្វែងរកមួយ និង ចរចារតម្លៃសេវាផ្លូវភេទផងដែរ ។
loading...
0 comments:
Post a Comment