ខេត្តព្រៃវែង ៖ ស្ត្រីក្រមុំម្នាក់បានយកឈើច្រត់ក្បាលនាគវាយសំពងឪពុកបង្កើត របស់ខ្លួននៅពេលដែលគាត់កំពុងអង្គុយរៀនធម៌ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែល៩យប់ថ្ងៃទី២២ មីថុនា កន្លងមកនៅភូមិត្រាចជ្រំ ឃុំជាច ស្រុកកំចាយមារ ។ បុរសជាឪពុកដែលត្រូវកូនស្រីវាយស្លាប់នេះ ឈ្មោះមះ មឿន ហៅប៉ុន អាយុ៦៩ឆ្នាំ មានប្រពន្ធឈ្មោះហ៊ីន យ៉ាន់ អាយុ៦២ឆ្នាំ តែរស់នៅផ្សេងគ្នា រីឯកូនស្រីឈ្មោះមឿន យ៉ន អាយុ៤៤ឆ្នាំ នៅលីវរស់នៅជាមួយឪពុកក្នុងភូមិ-ឃុំខាងលើ ។
ក្រោយកើតហេតុមន្ត្រីសមត្ថកិច្ចបាននាំខ្លួនកូនស្រីជាឃាតករ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ។ លោកវរសេនីយ៍ឯកសេង សុភក្តិ ស្នងការរងនគរបាលខេត្តបានឱ្យដឹងថា នៅពេលសាកសួរស្ត្រីជាកូននេះឆ្លើយសារភាពថា មូលហេតុដែលខ្លួនយកឈើច្រត់វាយទៅលើឪពុករហូតដល់បាក់ឈើ ច្រត់ និងបណ្តាលឱ្យស្លាប់ គឺដោយសារខឹងឪពុករៀនមន្តអាគមអាបធ្មប់ រាល់ៗយប់ ពេលសូត្រម្តងៗមានរយៈពេលជាង១ម៉ោង ចាប់ពីម៉ោង៨ដល់ម៉ោង៩ ឬពីម៉ោង៩ដល់ម៉ោង១០ ហើយពេលសូត្រឮៗ ។
កូនស្រីរូបនេះឆ្លើយទៀតថា នៅពេលឮឪពុកសូត្ររៀនបាលីមន្តអាគម ធ្វើឱ្យពិបាកក្នុងខ្លួនមានការមួម៉ៅ ក្តៅក្រហាយក្នុងចិត្ត យ៉ាងខ្លាំង ។ ជាមួយគ្នានេះ ក៏ខឹងនឹងឪពុកដែលមានទម្លាប់អាក្រក់ខុសគេ ចូលចិត្តភាពស្មោកគ្រោក ហូបអាហារជូរផ្អូម របស់អ្វីៗដែលយកទៅជូនគាត់ គឺមិនងាយពិសាភ្លាមៗទេ និងពេលពិសាហើយមិនឱ្យលើកចេញ ទុកទាល់តែរុយរោមដង្កូវចោះ ទើបឱ្យយកចេញ ។ មួយផ្នែកទៀតខឹងនឹងឪពុកដែលតែងធ្វើបាបម្តាយទាំងផ្លូវកាយ ទាំងផ្លូវចិត្ត រហូតដល់ម្តាយចាកចេញទៅនៅផ្ទះផ្សេងដោយទុកឱ្យខ្លួននៅផ្ទះជា មួយឪពុក ។
ដោយសារការខឹងនេះយូរថ្ងៃ ខែ ឆ្នាំ មកហើយ ស្របពេលខ្លួននិងឪពុកទាស់គ្នាដោយពាក្យសម្តី ដោយសារតែអ្នកភូមិនិយាយគ្នាពីឪពុកខ្លួនសូត្រធម៌ឮៗ ហូបតែអាហារជូរផ្អូម ចូលចិត្តភាពស្មោកគ្រោក ស្រាប់តែឪពុកតបមកវិញថា កុំចេះស្រេចតែអញប្រយ័ត្នអញសូត្របាលីឱ្យហើមពោះ ។ ខណៈឮដូចនោះ ក៏មានការខឹងយ៉ាងខ្លាំងរហូតទ្រាំលែងបានក៏ទៅយកឈើច្រត់ក្បាល នាគ មកវាយសំពងទៅលើគាត់ដែលកំពុងអង្គុយសូត្រធម៌ជាច្រើនដំបងរហូត ដល់បាក់ឈើច្រត់ហើយឪពុកក៏បានស្លាប់ទៅ ៕
loading...
0 comments:
Post a Comment