ភ្នំពេញ៖ គួរឲ្យដឹងថា ថ្មីៗនេះបទចម្រៀង«ទាល់តែយូរទើបស៊ីអូនបាន» ដែលបកស្រាយដោយកញ្ញាម៉ាលីស នៅលើឆាកតន្រ្តី MYTV កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានកំពុងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រទាំងអស់ មានការមិនពេញចិត្តនិងខឹងសម្បាជាខ្លាំង ជាមួយនឹងបទចម្រៀងមួយបទនេះ ដោយមនុស្សមួយចំនួនបានលើកឡើងថា ទាំងសាច់ភ្លេងយកតាមគេមធ្យមនោះទេ តែងំត្រង់អត្ថន័យបទចម្រៀងតែម្តង ដែលស្តាប់ទៅឆ្គងមិនសាកសមពិបាកនឹងទ្រាំស្តាប់មែនទែន។
ទន្ទឹមនឹងការវាយប្រហារ អស់រយៈពេល២ទៅ៣ថ្ងៃនេះមក ទើបធ្វើឲ្យម្ចាស់បទនេះ គឺកញ្ញា ម៉ាលីស បានចេញមុខបង្ហោះសារសុំទោសទៅកាន់មហាជន នៅលើគណនីសង្គមហ្វេសប៊ុកផ្ទាល់ខ្លូនរបស់នាង ដែលមានឈ្មោះថា ”Malis Bee” ដោយនៅក្នុងសារនោះ កញ្ញាបានសរសេរថា៖
« សូមអភ័យដល់ fan នឹងពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមFacebook ទាំងអស់គ្នាផង ហើយក៏អរគុណដល់ការរិះគន់ចំពោះរូបនាងខ្ញុំ ដែលបានបកស្រាយបទចំរៀង កាលពីថ្ងៃទី៣នៅMyTv ដែលធ្វើអោយមានការមិនពេញចិត្តនៅបទចំរៀងមួយនេះ តែនាងខ្ញុំចង់ប្រាប់ថានេះគ្រាន់តែជាអត្ថន័យនៃបទចំរៀងហើយខ្ញុំទទួលស្គាល់ថាបទមួយនេះជាបទចម្លង តែនាងគ្រាន់តែCover តែប៉ុណ្ណោះ។ »៕
loading...
0 comments:
Post a Comment