បទចម្រៀងថ្មីស្រឡាង "Twerk" ដែលចេញកាលពីម្សិលមិញ បានធ្វើឲ្យកក្រើកពេញហ្វេសប៊ុក ជាមួយនឹងស្ទាយថតប្លែក និងស្ទីលលេងខ្លួនស៊ិចស៊ី របស់កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងសក់ពណ៌ផ្កាឈូក ដែលមើលទៅកាន់តែទាក់ទាញ។
ហើយមិនតែប៉ុណ្ណោះ បទនេះដែរ គ្រាន់តែចេញTeaserសោះ ល្បីខ្លាំង និងគាំទ្រយ៉ាងខ្លាំងប៉ុណ្ណឹងហើយ ចុះទម្រាំចេញវីដេអូចម្រៀងពេញទៀត ថាតើយ៉ាងណាទៅ។
ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានបង្ហាញគំនិតរៀងៗខ្លួន ទៅលើបទរបស់នាងដែរ ដែលអ្នកខ្លះ បានរិះគន់ថា បទចម្រៀងស្តាប់មិនបាន ហើយថែមទាំងយកស្ទាយលេងខ្លួន តាមតារាចម្រៀងបរទេស ដូចជានាង Nicki Minaj ទៀតផង ហើយសូម្បីប្លង់ថត ក៏ព្យាយាមធ្វើឲ្យបទចម្រៀងបរទេសដែរ។
ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រភាគច្រើន បានលើកទឹកចិត្តទៅកាន់ កញ្ញា ទេព បូព្រឹក្ស យ៉ាងខ្លាំង ព្រោះថារូបនាង កំពុងតែលើកកម្ពស់សិល្បៈខ្មែរ ដើម្បីឲ្យមានបទ Original កាន់តែច្រើន ហើយបទចម្រៀង Original នេះទៀតសោតដែរ ក៏មិនមែនងាយនឹងផលិតបាននោះដែរ៕
ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
loading...
0 comments:
Post a Comment