ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានសន្យាថា នៅពេលដែលគណបក្សសង្គ្រោះជាតិមានឱកាសដឹកនាំប្រទេសនោះ លោកនឹងយកគំនិត និងយោបល់ល្អៗរបស់លោកបណ្ឌិត កែម ឡី មករៀបចំសង្គម និងដឹកនាំប្រទេស ដើម្បីជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលស្របតាមគោលបំណងរបស់លោក កែម ឡី ។
ឯកឧត្តម កឹម សុខា ដែលកំពុងឃុំខ្លួនឯងនៅទីស្នាក់ការបក្ស និងមិនបានចូលរួមដង្ហែសពលោក កែម ឡី នោះបានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖« ក្នុងថ្ងៃនេះដែរ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅចង់ចាំជានិច្ចនូវពាក្យពេជន៍របស់លោកប្អូន(កែម ឡី) ដែលបាននិយាយ និងពិភាក្សាជាមួយខ្ញុំផ្ទាល់ នូវយោបល់របស់លោកប្អូនផ្តល់ឲ្យខ្ញុំកន្លងមក ក្នុងការរៀបចំសង្គម និងប្រទេសជាតិ ជាពិសេសកម្មវិធីនយោបាយមូលដ្ឋាន « វិមជ្ឍការអំណាច » ដែលលោកប្អូនបានសរសេរអោយខ្ញុំនោះ។ខ្ញុំសូមគោរព នឹងបួងសួងដល់វិញ្ញាណក្ខន្ធលោកប្អូន បណ្ឌិត កែម ឡី សូមបានទៅសោយសុគតិភពកុំបីឃ្លាតឡើយ »។
នៅព្រឹកថ្ងៃទី២៤ កក្កដានេះ ក្បួនដង្ហែសពលោកបណ្ឌិត កែម ឡី បានចាកចេញពីវត្តពោធិយារាម ហៅវត្តចាស់ កំពុងធ្វើដំណើនៅយ៉ាងសន្សើមៗ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបន្តឆ្ពោះទៅកាន់ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក។ ពិធីដង្ហែសពលោក កែម ឡី ព្រឹកនេះ មានអ្នកចូលរួមរាប់ម៉ឺននាក់។
លោក កែម ឡី ត្រូវបានឃាតក បាញ់សម្លាប់ក្នុងស្តាម៉ាតមួយ (Star Mart) ដែលស្ថិតនៅម្តុំស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ចំណែកឃាតករ ដែលបាញ់សម្លាប់លោក កែម ឡី មានឈ្មោះ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងកំពុងឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំបន្តដំណើរការនីតិវិធីរបស់តុលាការ៕

ប្រភព៖ ថ្មី
loading...
0 comments:
Post a Comment